សវនាការលោក កឹម សុខា នៅសាលាឧទ្ធរណ៍បានចាប់ផ្តើមហើយ

0
17326

ភ្នំពេញ៖ លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចដឹកទៅដល់សាលាឧទ្ធរណ៍ហើយ នៅម៉ោងជាង ៥៖០០នាទី ព្រឹកព្រលឹមថ្ងៃទី០១ ថ្ងៃកុម្ភៈ ឆ្នាំ២០១៨នេះ ដើម្បីចូលរួមសវនាការលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។

សវនាការរបស់ជនត្រូវចោទ កឹម សុខា ត្រូវធ្វើឡើងជាអសាធារណៈនាវេលាម៉ោង៨ព្រឹកថ្ងៃនេះ នៅបន្ទប់លេខ៣ នៃសាលាឧទ្ធរណ៍ ទៅលើបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន ប្រឆាំងនឹងការសម្រេចមិនដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

នៅសាលាឧទ្ធរណ៍ នាព្រឹកនេះគេសង្កេតឃើញមានការដាក់របាំងការពារយ៉ាងតឹងរឹង និងមានសមត្ថកិច្ចជាច្រើន បានប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ។

លោក ទូច ថារិទ្ធិ បានបញ្ជាក់ថា លោក កឹម សុខា សវនាការលើសំណុំរឿងលោក កឹម សុខា នេះ ដឹកនាំដោយលោក លោក ផូ ពៅស៊ុន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសភាស៊ើបសួរសាលាឧទ្ធរណ៍ និងលោកព្រះរាជអាជ្ញា ហ៊ឹង ប៊ុនជា ជាតំណាងមហាអយ្យការ។

fn-2018-02-01-08-38-35-0

fn-2018-02-01-08-38-35-1

fn-2018-02-01-08-38-35-2

fn-2018-02-01-08-38-36-3

ប្រភព៖ Freshnew

Facebook Comments
Loading...