មុនត្រូវគេសម្លាប់បងប្រុសលោកគីម ជុងអ៊ុនបានជួបជនជាតិអាមេរិកម្នាក់នៅកោះមួយក្នុងប្រទេសម៉ាឡេស៊ី

0
14608

ចាត់ទុកថានេះជាព៍ត៌មានថ្មីមួយទៀតហើយទាក់ទិនទៅនឹងការធ្វើឃាតលោកគីម ជុងណាមបងប្រុស បង្កើតរបស់លោកគីម ជុងអ៊ុននៅព្រលានយន្តហោះនៃប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈឆ្នោះមុននេះ។

image

ប៉ូលីសម៉ាឡេស៊ីទើបនឹងបញ្ចេញព៍ត៌មានថា លោកគីម ជុងណាមបានជួបបុរសជនជាតិអាមេរិកម្នាក់នៅក្នុងសណ្ឋាគារមួយលើកោះលំហែរកាយឡាំងកាវី មុនពេលឃាតករធ្វើឃាតទៅលើរូបលោកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែប៉ូលីសមិនបានបញ្ចេញឲ្យដឹងថា តើសណ្ឋាគារណាមួយដែលគីម ជុងណាមបានជួបជាមួយបុរសជនជាតិអាមេរិកនោះ ហើយថាតើជនជាតិអាមេរិកនោះឈ្មោះអ្វីដែរ?

គួរបញ្ជាក់ថា លោកគីម ជុងណាម ត្រូវបាននារី២នាក់ ដែលម្នាក់ឈ្មោះSiti Aisyah ជាជនជាតិឥណ្ឌូណេស៊ីនិងម្នាក់ទៀតជាជនជាតិវៀតណាមឈ្មោះ Doan Thi Huong រួមជាមួយជន ជាតិកូរ៉េខាងជើង២នាក់ទៀតបានជាប់ជាជនសង្ស័យថា បានសម្លាប់រូបលោកដោយប្រើម្សៅគីមីដែលមានជាតិពុលខ្លាំងគ្របទៅលើផ្ទៃមុខរបស់កាត់ នៅឯព្រលានយន្តហោះក្នុងទីក្រុងកូឡាំលំពួរកាលពីឆ្នាំមុននេះ។

Facebook Comments
Loading...