សម្តេចតេជោហ៊ុនសែន ដឹកនាំគណៈប្រតិភូមកកម្ពុជាវិញនាព្រឹកនេះ

0
12247

នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោហ៊ុនសែននឹងដឹកនាំគណៈប្រតិភូធ្វើដំណើរចាកចេញពីទីក្រុង New Delhi ប្រទេសប្រទេសឥណ្ឌា តាមយន្តហោះពិសេសរបស់កម្ពុជាឆ្ពោះទៅកាន់មាតុប្រទេសយើងវិញ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន ឥណ្ឌា ឆ្នាំ២០១៨ និងចូលរួមខួបលើកទី ៦៩ នៃថ្ងៃសាធារណរដ្ឋ និងបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃកន្លងមកនេះ។

26993691_1591105104271314_1216780545250158084_n

ប្រទេសឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដែលមានប្រជាពលរដ្ឋជាង ១៣០០ លាននាក់ ដែលមានការរីកចម្រើនខ្លាំង ជាពិសេសខាងបច្ចេកវិទ្យាដែលជាតម្រូវការដ៏សំខាន់របស់ប្រទេសយើងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ទោះបីឥណ្ឌាជាប្រទេសធំដែលមានប្រជាពលរដ្ឋច្រើន តែឥណ្ឌាបានគោរពនិងចាត់ទុកកម្ពុជាជាមិត្តចាស់ដ៏ល្អ។

នៅក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា ខ្ញុំបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលឥណ្ឌារួមមានឯកឧត្ដមនាយករដ្ឋមន្ត្រី Narendra Modi, ឯកឧត្ដមប្រធានាធិបតី Ram Nath Kovind, និងឯកឧត្ដម អនុប្រធានាធិបតី Venkaiah Naidu ដែលបានរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌា អោយកាន់តែប្រសើរឡើងថែមទៀត។ នៅក្នុងនោះយើងក៏បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន៤ផងដែរដូចជា ១) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស ២)សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ ៣)កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទី៤) កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។

យន្តហោះនឹងចាកចេញពីឥណ្ឌានៅម៉ោងប្រមាណ ៨:៣០ព្រឹក។ ពីទីក្រុង New Delhi ហោះទៅកាន់ទីក្រុងភ្នំពេញគឺត្រូវចំណាយពេលជាង៤ម៉ោង។

27332401_1591105180937973_8586576661404531591_n

27336424_1591105187604639_873052229728682557_n

27337224_1591105267604631_2977477059732450402_n

Facebook Comments
Loading...