បញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនមែនបង្ករបញ្ហាឈឺក្បាលតែនៅក្នុងប្រទេសកម្ពុជាយើងប៉ុណ្ណោះទេ សូម្បីតែនៅក្នុងប្រទេសវៀតណាមក៏ស្មុគស្មាញមិនធម្មតាដែរ។
តាមកាសែតViet Nam Newsចេញផ្សាយថ្ងៃទី២៦មករានេះបានឲ្យដឹងថា គិតពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧ដល់ថ្ងៃទី១៦ខែមករា កន្លងទៅនេះអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានចំនួន៧៨០នាក់ រងរបួស១៣៤៨នាក់ នៅក្នុង គ្រោះថ្នាក់ចរាចរណ៍ចំនួន១៧៦២លើកដែលក្នុងនោះបុកគ្នាមាន៨៩០លើក និងបើកបរបង្ករគ្រោះថ្នាក់ ដោយខ្លួនឯងមាន៨៧០លើក។ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានការកើនឡើង៦០ ករណី ចំនួនអ្នកស្លាប់កើនឡើង៣៦នាក់ របួសកើនឡើង១៧០នាក់។
នៅក្នុងខែកុម្ភៈខាងមុខនេះ សមត្ថកិច្ចវៀតណាមនឹងរឹតបន្តឹងបញ្ហាចរាចរណ៍កាន់តែម៉ឺងម៉ាត់ខ្លាំងទៀតព្រោះវាចំនឹងពិធីបុណ្យចូល ឆ្នាំចិន-យួនផង ដែលបញ្ហាចរាចរណ៍រឹតតែស្មុគស្មាញខ្លាំងជាងពេធម្មតាទៅទៀត៕
Facebook Comments
Loading...