ប៉ូលិសប៉ុស្តិ៍សំរោងធំឃាត់ខ្លួនបុរស់ម្នាក់ពីបទករណីហិង្ង្សាដោយចេតនា

0
12816

ខេត្តកណ្តាល៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងធំធ្វើការឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្តឹងរបស់ជនរងគ្រោះពីបទករណីហឹង្សាដោយចេតនាប្រព្រឹត្តកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០១៨នៅចំណុចក្រោមផ្ទះរបស់ឈ្មោះនាង.ស្រីពៅ ភេទស្រីអាយុ៥០ឆ្នាំជនជាតិខ្មែរស្ថិតក្នុងភូមិព្រែកតាកែវ២.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

ជនរងគ្រោះដើមបណ្តឹងមានឈ្មោះឈ្មោះរ៉ា.សុវណ្ណាភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរកត់ឆ្នោត(កន្ទុយលេខជាតិ)មានទីលំនៅភូមិជ្រោយដង.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាលបានរងរបួសបាតដៃស្តាំប្រវែង០១ស.មជំរៅ០១ស.ម។ចំណែកជនសង្ស័យមានឈ្មោះហ្សង.សុខឡេងហៅ(ខ្ចៅ)ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាកែវ២.ឃុំសំរោងធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល។

បន្ទាប់ពីទទួលបានពាក្យប្តឹងជនរងគ្រោះភ្លាមលោកអនុសេនីយ៍ឯកហួត.សីហាក៍ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងដកហូតបានវត្ថុតាងពូថៅ១ទំហំ០,៦សង់ទីម៉ែត្រដងឈើប្រវែង០,៣៦ម៉ែត្រនាំយកមកដើម្បីសាកសួរ!រួចធ្វើសំណុំរឿងបញ្ជូនទៅអធិការដ្ធាននគរបាលស្រុកកៀនស្វាយចាត់ការបន្តតាមនីតិវិធី៕

2018-01-25-PHOTO-00000440

Facebook Comments
Loading...