សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅបំពេញទស្សនកិច្ចនៅឥណ្ឌា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា

0
72250

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ព្រមទាំងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។

ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ និងគណៈប្រតិភូទៅកាន់ប្រទេសឥណ្ឌានាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដីឥណ្ឌា។ ទាំងការបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផងនោះ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវស្នាក់នៅប្រទេសឥណ្ឌា រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

ក្រៅពីការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមប្រជុំជាមួយបណ្តាមេដឹកនាំប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងកៀងគរការវិនិយោគផ្សេងៗមកកម្ពុជា៕

FB_IMG_1516778771151

FB_IMG_1516778775750

FB_IMG_1516778773243

Facebook Comments
Loading...