មូលហេតុដែលប្រាក់រង្វាន់មេដាយមានភាពយឺតយ៉ាវ

0
11555

ភ្នំពេញ: លោកហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡាបញ្ជាក់ថា ការយឺតយ៉ាវនេះក្នុងការបើើកប្រាក់់រង្វាន់ គឺមកពីមិនទាន់មានថវិកា

លោកបញ្ជាក់ប្រាប់ថា ឆ្នាំនេះថវិកាសម្រាប់ប្រាក់រង្វាន់មានមិនដល់១.០០០.០០០ដុល្លារនោះទេតែការចំណាយ លើរង្វាន់ដល់ទៅ៣.០០០.០០០ដុល្លារឯណោះ ។ លោកបន្តថាគ្រាន់តែមួយប្រភេទនោះរដ្ឋាភិបាលចំណាយលុយជាង១.០០០.០០០ដុល្លារសម្រាប់ប្រាក់រង្វាន់អញ្ចឹងហើយទើបប្រភេទកីឡាដទៃទៀតមានការយឺតយ៉ាវបែបនេះ ។

អគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡាបានឲ្យដឹងថាការប្រគល់ប្រាក់រង្វាន់លើកនេះមានប្រភេទកីឡាកាយវប្បកម្មដែលទៅចូលរួមប្រកួតជងឯកពិភពលោកនៅប្រទេសម៉ុងហ្គោលីបានមេដាយមាស ១ គ្រឿង និងប្រាក់ ១ គ្រឿងនិង សំរិទ្ធ១គ្រឿង។

ការប្រកួតកីឡាតេក្វាន់ដូITF(International Taekwondo Federation)លើកទី២០នៅប្រទេសកូរេខាងជើងបានមេដាយប្រាក់១គ្រឿង និង សំរិទ្ធ៤គ្រឿង ។ ការប្រកួតកីឡាស៊ូរិនហ្ស៊ិកាំប៉ូជើងឯកពិភពលោកបានមេដាយសំរិទ្ធ១គ្រឿង ។

ការប្រកួតប្រកួតកីឡានៃបណ្ដាប្រទេសនិយាយភាសាបារាំងលើកទី៨នៅប្រទេសកូដឌីវ័រកីឡាការិនីចំបាប់ជ័យ ច័ន្ទរស្មីបានមេដាយសំរិទ្ធ ១ គ្រឿង ។ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីលើកទី៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះបានមេដាយមាស ៣ គ្រឿង ប្រាក់១០គ្រឿង និងសំរិទ្ធ១៧ គ្រឿង ។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានឲ្យដឹងថាប្រាក់រង្វាន់សរុបដែលផ្ដល់ជូនជ័យលាភី និង គ្រូបង្វឹកគឺមានចំនួន១.៧៤២.៩០០.០០០រៀលឯណោះ ។ លោកបន្តថាពេលនេះនៅសល់ប្រាក់រង្វាន់ការប្រកួតប៉េតង់ជើងឯកពិភពលោកលើកទី១៦នៅប្រទេសចិនដែលកម្ពុជាដណ្ដើមបានមេដាយមាស ១គ្រឿង និង សំរិទ្ធ ២គ្រឿងនោះនៅមិនទាន់បានប្រគល់នៅឡើយទេ ។ប្រាក់រង្វាន់ដែលត្រូវប្រគល់នោះមាមចំនួន ៤៩៦.០០០.០០០ រៀល ។

IMG_20180119_132430_991

Facebook Comments
Loading...