copy of ស្ថាប័នធានាគុណភាពជប៉ុនធ្វើសនវកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរនៃអាជ្ញាធរជាតិអប្សរា

0
33888

ស្ថាប័នធានាគុណភាពជប៉ុន (Japanese Quality Assurance) បានបើកសវនកម្មប្រចាំឆ្នាំលើការងារគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់ទី១៨ ខែមករា ឆ្នាំ២០១៨។ ពិធីបើកដំណើរការសវនកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ក្រោមអធិបតីភាពឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសវនករនៃស្ថាប័ន JQA ចំនួន២រូប គឺលោក Kozo Sakurada និងលោក Yamada Mamoru។
rn
rnសវនករនៃស្ថាប័ន JQA លោក Kozo Sakurada លើកឡើងថា សវនកម្មលើកនេះជាការអនុវត្តស្តង់ដារថ្មី ISO14001-2015 ដោយក្នុងពេលសវនកម្មត្រូវផ្តោតលើ៥ចំណុច ដូចជា ភាពមិនអនុលោកម្រិតធ្ងន់ធ្ងរ ភាពមិនអនុលោមកម្រិតស្រាល ឱកាសសម្រាប់កែលម្អ (ចំណុចតាមសង្កេត) ចំណុចល្អ និងចំណុចខ្លាំងរបស់នាយកដ្ឋានឬអង្គភាពទាំង១៦នៃអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះដែរ សវនកម្មក៏នឹងវាយតម្លៃផងដែរ តើស្ថាប័នអាជ្ញាធរជាតិអប្សរាដែលបានទទួលវិញ្ញាបនបត្រ ISO14001ដល់ទៅ៤លើកមកហើយនោះ បានពិនិត្យឡើងវិញនូវប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនឱ្យអនុលោមទៅនឹងស្តង់ដារថ្មី ISO14001-2015 ហើយឬនៅ? និងបានបំពេញចំណុចកំណត់ដោស្តង់ដារថ្មីនេះហើយឬនៅ? តាមរយៈសវនកម្មនេះ ក្រុមការងារគ្រប់គ្រងប្រព័ន្ធបរិស្ថាន និងក្រុមជំរុញការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កាន់តែយកចិត្តទុកដាក់និងមានស្មារតីបន្ថែមទៀតលើបញ្ហានេះ។
rn
rnមានប្រសាសន៍ក្នុងពិធីបើកនេះ ឯកឧត្តម សុខ លក្ខិណា លើកឡើងថា អាជ្ញាធរជាតិអប្សរាពិតជាមានមោទនភាពណាស់ ដែលអង្គរទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពរបស់ជប៉ុនជាបន្តបន្ទាប់ ហើយរមណីយដ្ឋានអង្គរគឺជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកតែមួយគត់ដែលបានទទួលវិញ្ញាបនបត្រគ្រប់គ្រងប្រព័ន្ធបរិស្ថាន។ តាមរយៈវិញ្ញាបនបត្រនេះ អង្គរបានជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លេខ១លើពិភពលោកដែរ។ យើងនឹងខិតខំបន្តទៀត ដើម្បីទទួលបានវិញ្ញាបនបត្រក្នុងដំណាក់កាលបន្ទាប់ និងដើម្បីភាពស្រស់ស្អាតនៃបរិស្ថានអង្គររបស់យើង។
rn
rnឯកឧត្តមក៏បានជំរុញឲ្យនាយកដ្ឋានឬអង្គភាពទាំងអស់ ត្រៀមលក្ខណៈ និងទទួលស្វាគមន៍សវនករ JQA ក្នុងដំណើរការធ្វើសវនកម្មលើស្តង់ដារថ្មីនៅពេលនេះ។ ឯកឧត្តមបញ្ជាក់ថា លទ្ធផលដែលយើងទទួលបានកន្លងមក ក៏មិនមែនដើម្បីសម្រាប់តែអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ តែសម្រាប់ប្រជាជនកម្ពុជា និងជាតិរបស់យើងទាំងមូល៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn

Facebook Comments
Loading...