សមាគមបាល់ទាត់វេលស៍នឹងប្រកាសអ្នកដែលជំនួសលោក Chris Coleman ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Cardiff ខណៈដែលបេក្ខជនដែលនឹងអាចដឹកនាំនោះគឺ អតីតខ្សែបម្រើរបស់បិសាចក្រហមមែនញ៉ូ Ryan Giggs ក្នុងកិច្ចសន្យាដឹកនាំ៤ឆ្នាំ។
Giggs ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៣នាក់ទៀតដូចជា Craig Bellamy, Osian Roberts និង Mark Bowenដែលនឹងត្រូវប្រកាសជាគ្រូបង្វឹកថ្មីសំរាប់ជម្រើសជាតិវេល៍ ប៉ុន្តែ Giggs ជាបេក្ខជនឈានមុខគេ ដែលអាចនឹងតែងតាំង។
សូមបញ្ជាក់ថា Giggs ធ្លាប់ធ្វើជាជំនួយការរបស់លោក Van Gaal ដែលដឹកនាំនៅក្លឹប Man Utd នារដូវកាល2016។
Facebook Comments
Loading...