មន្ត្រីបម្រើរាស្ត្រត្រូវតែចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ

0
16986

ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ចាការកងរាជអាវុធហត្ថខេត្តកណ្តាលបានមានប្រសាសន៍ដូច្នោះក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួលដែលប្រព្រឹត្ត នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកអង្គស្នួល លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុងស្រុក និងនាយ-នាយរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ ទាំងបី ផងដែរ។

IMG-20180111-WA0009

បន្ទាប់ពីលោកអនុសេនីយ៍ទោ រី ដូណា នាយការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តកណ្តាល បានឡើងអានសេចក្កីសម្រេចរបស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួលរូចមក។ លោកឧត្តមសេនីយ៍ត្រី សំ តុលា បានមានប្រសាសន៍ថា៖ ក្នុងនាម លោកឧត្តមសេនីយ៍មេបញ្ជាការ សូមអបអរសាទរ និងការកោតសរសើរចំពោះស្នាដៃដែលនាយទាហាន នៃកងរាជអាវុធហត្ថ ទាំងអស់ក្នុងការបំពេញតួនាទីបេសសកម្មរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យកន្លងមក។

ការប្រកាសមុខងារនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងទំនុកចិតពីអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទីភារកិច្ចមិនខ្លាចនឿយហត់ ហានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ ក៏បានក្រើនរំលឹកដល់នាយទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាង អ្វីៗ ទាំងអស់ទោះបីនៅក្នុងតម្លៃណាក៏ដោយ ដាច់ខាតមិនឱ្យបដិវត្តពណ៌បំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ ។ ដោយ: ធឿនវុទ្ធី

IMG-20180111-WA0008

IMG-20180111-WA0010

Facebook Comments
Loading...