ប៉ូលិសស្រុកស្អាងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនបានម្នាក់

0
21960

ខេត្តកណ្តាល៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងខេត្តកណ្តាលចេញល្បាតតាមមូលដ្ឋានចំណុចភូមិសាស្ត្រមុខសញាគ្រឿងញៀនឈានទៅរកការឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) ។ ករណីឃាត់ខ្លួនមុខសញាខាងលើនៅវេលាម៉ោង ១៥និង៣០នាទីថ្ងៃទី១០ខែមករាឆ្នាំ២០១៨ ។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ អាន ពិចរ៉ា ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្ន ភូូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល០៦ខែ ពីបទ រក្សាទុកគ្រឿងញៀនខុសច្បាប់កាលពីឆ្នាំ២០១៦ ។ ក្រោយពីចេញពីពន្ធនាគារមកវិញមិនព្រមកែខ្លួននៅតែបន្តប្រកបរបរចាស់ដដែល ។ នៅទីបំផុតជាប់គុគដោយសារគ្រឿងញៀនជាលើកទី២ ។ ចាំមើលថាតើតុលាការខេត្តកណ្តាលបន្ថែបទោសទាន់ដល់មុខសញាគ្រឿងញៀននេះក្នុងកំរិតណា ។

ប៉ូលិសស្រុកស្អាងបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបមុខសញាគឿងញៀននេះដកហូតបានវត្ថុតាងរួមមាន១ , ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន ២ , ម៉ូតូចំនួន០១គ្រឿង ម៉ាក Zoomer-X ពណ៍ ស្វាយ លាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FJ – 4612 ។

គួរំលឹកថាមុនពេលកើតហេតុកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការល្បាតក្នុងភូមិសាស្រ្តដែនរដ្ឋបាលខ្លួនគ្រប់គ្រង ក៏ប្រទះឃើញមុខសញ្ញាចាស់ ឈ្មោះ អាន ពិចរ៉ា កំពុងជិះម៉ូតូចំនួន១គ្រឿង នៅចំណុចភូមិ ស្អាងស្រែ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើការត្រួតពិនិត្យជនសង្ស័យ ប៉ុន្តែពុំបានជួបប្រទះវត្ថុតាងទេ ។ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួល ពីលោកស្នងការរង ទទួលផែនប្រឆាំងបទល្មើស និងទទួលបានការឯកភាពពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល អនុញ្ញាតអោយធ្វើការឆែកឆេររកវត្ថុតាង មានការដឹកនាំផ្ទាល់ ដោយលោក វរះសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាង ធ្វើការត្រួតពិនិត្យ ឆែកឆេរ ផ្ទះរបស់ឈ្មោះ អាន ពិចរ៉ា នៅចំណុចភូមិ អម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច និងឧបករណ៍វេចខ្ចប់ ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ អាន ពិចរ៉ា បានអះអាងថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ ខ្លួនបានទិញពីបុរសម្នាក់ មិនស្គាល់ឈ្មោះ នៅចំណុចពេទ្យលោកសង្ឍ រាជធានីភ្នំពេញ តម្លៃ៥០,០០០៛ ដើម្បីយកមកប្រើប្រាស់(ជក់)និងឧបករណ៍វេចខ្ចប់ជារបស់ខ្លួនពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យខាងលើបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

2018-01-10-PHOTO-00004508

2018-01-10-PHOTO-00004512

Facebook Comments
Loading...