បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី ២ កាលពីម្សិលមិញរួចហើយ នៅព្រឹកនេះ ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបន្តទស្សនកិច្ចនៅកម្ពុជា។
តាមកម្មវិធីព្រឹកនេះ គឺលោកនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញមកកាន់វិមានសន្តិភាព ដើម្បីជួបប្រជុំទ្វេភាគី ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ មុននឹងអញ្ជើញមកកាន់វិមានសន្តិភាព
នៅព្រឹកនេះ ឯឧ លី គឺឈាំង បានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅព្រះបរមរូបព្រះរមរតនកោដ្ឋផងដែរ៕
Facebook Comments
Loading...