កូនដំរីព្រៃមួយក្បាល បានស្លាប់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

0
10531

មណ្ឌលគិរី(ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨) – កូនសត្វដំរីព្រៃឈ្មោលមួយ ក្បាលដែលមានអាយុប្រមាណ១ឆ្នាំ បានស្លាប់ ដោយសារការជាប់ផុងពាក់ កណ្តាលខ្លួនក្នុងរណ្តៅតូចមួយមានទីតាំងស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីក្នុងដែនជម្រកសត្វព្រៃ កែវសីមា។ នេះគឺជាសោកនាដកម្មមួយសម្រាប់ការងារអភិរក្សសត្វព្រៃ នៅកម្ពុជា ដែលទាមទារឲ្យមានសកម្មភាពអភិរក្សបន្ថែមទៀត ដើម្បីការពារប្រភេទសត្វដ៏កម្រមួយនេះកុំឲ្យបាត់បង់នាពេលអនាគត។

FB_IMG_1515491480916

សត្វដំរីព្រៃ ស្ថិតនៅក្នុងចំណោមថនិកសត្វមានមាឌធំជាងគេបង្អស់ នៅលើភពផែនដី។ វាស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទ រងគ្រោះជិតផុតពូជនៅលើសាកលលោក។ តាមការប៉ាន់ស្មាន ដំរីព្រៃ មានចំនួនចន្លោះ២៥០-៥០០ក្បាលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដំរីព្រៃមានចំនួនតិចជាង១១៥ក្បាលកំពុងមានវត្តមានរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា។

លោក តាន់ សេដ្ឋា ទីប្រឹក្សាបច្ចេកទេសអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំដែនជម្រកសត្វព្រៃកែវសីមា បាននិយាយថា៖ “យើងពិតជា សោកស្តាយខ្លាំងណាស់ដែលមិនអាចជួយសង្រ្គោះកូនដំរីឈ្មោលមួយនេះ ពីព្រោះទីតាំងកើតហេតុស្ថិតនៅក្នុងព្រៃជ្រៅ ហើយពួកយើងពុំទទួលបាន ព័ត៌មានទាន់ពេល។ តាមការអង្កេតនៅកន្លែងកើតហេតុ កូនដំរីព្រៃនេះ ប្រហែលបានជាប់ផុងរយៈពេលជាច្រើនថ្ងៃមកហើយ ហើយវាប្រហែល ជាបានស្លាប់កាលពីយប់ថ្ងៃទី០៧ ខែមករាមកម្លេះ។”

FB_IMG_1515491482457

លោក តាន់ សេដ្ឋា បន្តថា៖ “សត្វដំរីព្រៃនៅកម្ពុជា កំពុងប្រឈមនឹង ហានិភ័យខ្ពស់ដោយសារការបាត់បង់ទីជម្រក និងការដាក់អន្ទាក់ជាដើម។ ដើម្បីថែរក្សាប្រភេទសត្វដ៏កម្រមួយនេះឲ្យនៅគង់វង្ស យើងចាំបាច់ថែរក្សា ទីជម្រកធម្មជាតិរបស់ពួកវា និងទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ទាំងអស់ ពិសេសអាជ្ញាធរ មូលដ្ឋាន និងប្រជាសហគមន៍ក្នុងការផ្តល់ ពត៌មានមកកាន់ស្ថាប័នពាក់ព័ន្ធ និងអង្គការអភិរក្សនានានៅពេលណាដែល ពួកគាត់បានប្រទៈឃើញសត្វដំរីព្រៃស្ថិតនៅក្នុងស្ថានភាពរងគ្រោះណា មួយ។”

អង្គការ WCS សហការជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន និងសហគមន៍ កំពុងរួមគ្នាអភិរក្សដែនជម្រកសត្វព្រែកែវ សីមាអស់រយៈពេលជាង១៥ឆ្នាំកន្លងមកហើយ។ ដែនជម្រកសត្វព្រៃនេះ គឺជាទីជម្រកដ៏សំខាន់បំផុតមួយសម្រាប់ការអភិរក្សសត្វដំរីព្រៃ និងប្រភេទ សត្វព្រៃសំខាន់ៗជាច្រើនផ្សេងទៀត។ ការងារ អភិរក្សសត្វដំរីព្រៃនៅក្នុង ដែនជម្រកសត្វព្រៃកែវសីមា ទទួលបានថវិកាគាំទ្រពី United States Fish and Wildlife Service។ ប្រភព : WCS Cambodia

FB_IMG_1515491490248

FB_IMG_1515491490248

FB_IMG_1515491483974

FB_IMG_1515491485773

Facebook Comments
Loading...