អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាយុ៩២ឆ្នាំប្រកាសឈរឈ្មោះជានាយករដ្ឋមន្ត្រីម្តងទៀត

0
20566

លោកមហាធៀរ មហាម៉េដអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីមានវ័យ៩២ឆ្នាំទៅហើយនោះត្រូវបានគណបក្សរបស់លោកធ្វើការជ្រើសតាំងជាថ្មី ឲ្យឈរឈ្មោះជាបេក្ខេជននាយករដ្ឋមន្ត្រីដើម្បីចូលរួមការប្រកួត ប្រជែងក្នុងការបោះឆ្នោតដែលត្រូវធ្វើឡើងនៅខែសីហាខាងមុខនេះ។

image

លោកមហាធៀរបានលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០០៣ ក្រោយពីគាត់បានកាន់តំណែងនេះអស់រយៈពេលជាង២ទសវត្សមកហើយនោះ។ ប្រសិនបើគាត់បានជាប់ឆ្នោតមែន គាត់នឹងក្លាយទៅជាមេដឹកនាំប្រទេសដែលមានអាយុ វែងជាងគេបំផុតនៅលើលោកយើងនេះ។

គួរបញ្ជាក់លោកមហាធៀរជាអតីតមេដឹកនាំបក្សUMNO ប៉ុន្តែពេលគាត់លាលែងពីមេដឹកនាំបក្សមកសម្រាកពីឆាកនយោបាយអ្នកដឹកនាំបន្តពីគាត់បានធ្វើអំពើឆ្គាំឆ្គងដែលធ្វើឲ្យគាត់មានកំហឹង។ នៅឆ្នាំ២០១៦គាត់បានវិលមកឆាកនយោបាយវិញ ដោយចូលរួមជាមួយគណបក្សប្រឆាំងBersatu ដើម្បីប្រកួតប្រជែងជាមួយអតីតគណបក្សរបស់គាត់គឺគណបក្ស UMNO៕

Facebook Comments
Loading...