អ្នកស្រាវជ្រាវបុរាណវិទ្យាអន្តរជាតិចែករំលែកចំណេះដឹងទាក់ទងនឹងប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈដល់សារធារណជននៅអាជ្ញាធរជាតិអប្សរា

0
11848

នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា នឹងមានការធ្វើបទបង្ហាញអំពីប្រវត្តិសាស្ត្រនិងបច្ចេកទេសសំយោគលោហៈ (Copper Alloy Sculpture Techniques and History: an International Interdisciplinary Group) ពីសំណាក់អ្នកស្រាវជ្រាវជាន់ខ្ពស់អន្តរជាតិផ្នែកបុរាណវិទ្យាមកពីច្រើនប្រទេសដូចជា៖ បារាំង អង់គ្លេស សហរដ្ឋអាមេរិក បែលហ្សិក និងលុច្សសាំបួរ ដើម្បីធ្វើបទបង្ហាញពីការសិក្សាស្រាវជ្រាវការដ្ឋានស្លសំរឹទ្ធនិងលទ្ធផលដែលបានរកឃើញកន្លងមក។

គួរបញ្ជាក់ផងដែរថា នៅស្រុកខ្មែរត្រូវបានគេរកឃើញការដ្ឋានស្លសំរឹទ្ធធំជាងគេបង្អស់នៅក្នុងរាជវាំងអង្គរធំ និងសិក្សាបានលទ្ធផលច្រើនជាងគេផងដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

អាស្រ័យហេតុនេះ អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញដល់សាធារណជនទូទៅ សិស្ស និស្សិត មន្ត្រីរាជការ មគ្គុទ្ទេសក៍ទេសចរ អ្នកសិក្សាស្រាវជ្រាវជាតិ-អន្តរជាតិ ដែលមានបំណងចង់ស្វែងយល់ចំណេះដឹងបន្ថែមពីបច្ចេកទេសសំយោគលោហៈ សូមចូលរួមស្តាប់ដោយមេត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១១.៣០នាទីថ្ងៃត្រង់ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរា៕

Facebook Comments
Loading...