ដែនជម្រកសត្វព្រៃកែវសីមា មានសក្តានុពលខ្ពស់សម្រាប់គម្រោង ទេសចរណ៍ធម្មជាតិ

0
7728

ដែនជម្រកសត្វព្រៃកែវសីមា ផ្តល់ជាទីជម្រកធម្មជាតិដល់សត្វព្រៃ និងរុក្ខជាតិជាង៦០ប្រភេទស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ។ដែនជម្រកសត្វព្រៃនេះ ក៏មានសារៈសំខាន់ជាសាកលសម្រាប់ការ អភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និងទោចថ្ពាល់លឿងជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និងសត្វស្លាបជាច្រើនប្រភេទ ផ្សេងទៀត។ ការសិក្សាស្រាវជ្រាវកន្លងមកបានរកឃើញថា ដែនជម្រក សត្វព្រៃនេះ មានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ ធម្មជាតិនាពេលអនាគត។

លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រក សត្វព្រៃកែវសីមានៃអង្គការWCS បាននិយាយថា៖ “តាមរយៈបទ ពិសោធន៍ដែលខ្ញុំបានដើរក្នុងដែនជម្រកសត្វព្រៃកែវសីមាសម្រាប់រយៈ ពេលជាង១០ឆ្នាំកន្លងមកនេះ ខ្ញុំមើលឃើញថាដែនជម្រកសត្វព្រៃ កែវសីមា គឺជាដែនជម្រកសត្វព្រៃដ៏អស្ចារ្យមួយ និងពិតជាស្រស់ស្អាត ខ្លាំងណាស់។ ក្រៅពីសម្បូរទៅដោយសត្វព្រៃសំខាន់ៗ ដែនជម្រកសត្វព្រៃ កែវសីមា មានប្រភេទរុក្ខជាតិកម្រ និងផ្កាព្រៃចម្រុះពណ៌ ពិសេសទឹក ធ្លាក់ធម្មជាតិជាង១០កន្លែងដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមិនធ្លាប់ បានឃើញពីមុនមក។ ដែនជម្រកសត្វព្រៃនេះ មានសក្តានុពលខ្ពស់សម្រាប់ ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ធម្មជាតិ ដែលអាចផ្តល់ជាថវិកា គាំទ្រដល់ការងារអភិរក្ស និងការចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ នាថ្ងៃអនាគត។”

អង្គការWCS សហការជាមួយក្រសួងបរិស្ថាន និងប្រជាសហគមន៍ បាន និងកំពុងធ្វើការរួមគ្នាដើម្បីថែរក្សា និងការពារដែនជម្រកសត្វព្រៃ កែវសីមានេះអស់រយៈពេលជិត២០ឆ្នាំកន្លងទៅហើយ។ សកម្មភាព អភិរក្សសំខាន់ៗ រួមមានការងារអនុវត្តច្បាប់ សកម្មភាពអប់រំ ផ្សព្វផ្សាយដល់ ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន ការសិក្សាស្រាវជ្រាវអំពីប្រភេទសត្វ និងរុក្ខជាតិ ការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច គម្រោងចិញ្ចឹមជីវិត ប្រជាសហគមន៍ និងគម្រោងទេសចរណ៍ធម្មជាតិជាដើម។

1

2

3

4

5

6

7

8

9

10

11

12

13

ប្រភព៖ WCS Cambodia

Facebook Comments
Loading...