គម្រោង IBIS Rice គាំទ្រដល់ការងារអភិរក្សនៅខេត្តស្ទឹងត្រែង

0
15530

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ – ថ្ងៃនេះ កសិករនៅភូមិខិះស្វាយ ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង នឹងរួមគ្នាអភិរក្សត្រយ៉ងយក្សដែលជាសត្វស្លាបតំណាង ឲ្យប្រទេសកម្ពុជា ព្រមទាំងការពារព្រៃឈើជាទីជម្រករបស់វានៅក្នុង ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច បន្ទាប់ពីពួកគាត់លក់ស្រូវរបស់ខ្លួន ក្នុងតម្លៃមួយខ្ពស់ឲ្យទៅគម្រោងIbis Rice ដែលមានគោលដៅបង្កើន ប្រាក់ចំណូលជូនសហគមន៍ ព្រមទាំងចូលរួមចំណែកកាត់បន្ថយកង្វះ ខាតសន្តិសុខស្បៀងអាហារ។ ជាការតបស្នង ប្រជាសហគមន៍ទាំង អស់នោះ នឹងត្រូវគោរពតាមគោលការណ៍មានចែងនៅក្នុងការគ្រប់ គ្រងដែនជម្រកសត្វព្រៃផងដែរ។

FB_IMG_1514528373752

អង្គការជីវិតសត្វស្លាបអន្តរជាតិកម្មវិធីប្រចំាកម្ពុជា តាមរយៈថវិកាគាំទ្រពី Darwin Initiative និង មូលនិធិ MacArthur Foundation កំពុងធ្វើការ រួមគ្នាជាមួយ ក្រសួងបរិសា្ថន និងមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដើម្បីការពារ ដែនជម្រកសត្វព្រៃក្នុងស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង ដែលមានទំហំ ផ្ទៃដី១៥០.០០០ហិកតា។ ដែនជម្រកសត្វព្រៃនេះ គាំទ្រដល់ការរស់នៅ របស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជជាច្រើនប្រភេទដែលក្នុងនោះរួម សត្វត្រយ៉ងយក្សដែលប្រមាណជា២០ភាគរយនៃចំនួនវាទាំងអស់ នៅលើសាកលលោក និងប្រមាណ៥០ភាគរយនៃសត្វត្រយ៉ងចង្កំកស ទាំងអស់នៅលើសាកលលោក។ បច្ចុប្បននេះត្រយ៉ងទាំងពីរប្រភេទ មានវត្តមាននៅតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ការទន្ទ្រានយកដីព្រៃ ព្រមទាំងការបរបាញ់ និងការកាប់ព្រៃឈើខុសច្បាប់ កំពុងតែគំរាមកំហែង ដល់តំបន់ការពារ និងសត្វព្រៃរស់នៅក្នុងតំបន់នេះផងដែរ។

ដោយមើលឃើញនូវសារៈសំខាន់នៃតួនាទីរបស់ប្រជាសហគមន៍នៅ ក្នុងការងារអភិរក្ស អង្គការជីវិត សត្វស្លាបអន្តរជាតិ បានអនុវត្តនូវ សកម្មភាពបង្កើនជីវភាពជាច្រើនសម្រាប់ប្រជាសហគមន៍រស់នៅជុំវិញ ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច។ អង្គការជីវិតសត្វស្លាបអន្តរជាតិ បានស្វែងរកសកម្មភាពដែលអាចរួមចំណែកដល់ការចិញ្ចឹមជីវិតរបស់ ប្រជាសហគមន៍ និងស្ថារសន្តិសុខស្បៀងដល់ប្រជាកសិកររស់នៅ ក្រៅតំបន់ការពារ ដែលអាចជាការលើកទឹកចិត្តដល់ពួកគាត់ឲ្យ ចូលរួមការពារ កុំឲ្យមានការទន្ទ្រានយកដីព្រៃ ព្រមទាំងអាចកាត់បន្ថយផល ប៉ះពាល់ចេញពីសកម្មភាពមនុស្សដូចជាការបរបាញ់សត្វព្រៃជាដើម។

FB_IMG_1514528372057

ជាដំណោះស្រាយសម្រាប់បញ្ហាទាំងអស់នេះ អង្គការជីវិតសត្វស្លាប អន្តរជាតិបានធ្វើការជាដៃគូជាមួយគម្រោងIbis Rice និងអង្គការWCS ដើម្បីអនុវត្តកម្មវិធបង្កើនជីវិភាពមួយដែលបាននិងកំពុងតែទទួលបានជោគជ័យរួចទៅហើយក្នុងខេត្តព្រះវិហារ។

បង្កើតឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា គម្រោងIbis Rice គឺជាគម្រោងមួយដែលមិនស្វែងរកប្រាក់ចំណូលហើយធ្វើការជាមួយកសិករកម្ពុជាដើម្បីផលិតអង្ករសរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក ព្រមទាំងចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិដែលជាទីជម្រករបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ។

លោក Nicholas Spencer នាយកគម្រោង Ibis Rice បាននិយាយថា៖ “យើងចាប់ផ្តើមអនុវត្តគម្រោងនៅក្នុងឆ្នាំ២០០៩។” លោក Nicholas Spencer បានបន្តថា៖ “សូមអរគុណដល់អតិថិជននៅក្នុងប្រទេស កម្ពុជា និងអឺរ៉ុប យើងបាន និងកំពុងតែការពារដីព្រៃ និងតំបន់ដីសើមប្រមាណ ៥០០.០០០ហិកតា និងបានជួយការពារសត្វព្រៃប្រភេទរងគ្រោះ ជិតផុតពូជជាង៥០ប្រភេទ និងបង្កើនប្រាក់ចំណូលដល់កសិករ ជាង១០០០គ្រួសារ។ គម្រោងនេះ កំពុងតែទទួលបានជោគជ័យ ហើយយើងកំពុងតែស្វែងរកឱកាសពង្រីកទៅកាន់តំបន់ផ្សេងទៀតដែល ជួបប្រទៈបញ្ហា និងមានមហិច្ឆតាក្នុងការដោះស្រាយដូចគ្នា ហេតុនេះបានជា យើងធ្វើការជាមួយអង្គការជីវិតសត្វស្លាបអន្តរជាតិនៅដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចនេះ។”

លោក ទី ស៊្រុន ប្រធានផ្នែកគ្រប់គ្រងប្រចាំតំបន់សៀមប៉ាងរបស់អង្គការជិវិត សត្វស្លាបអន្តរជាតិ បាននិយាយថា៖ “នេះគឺជាឆ្នាំទី០១ដែលយើងអនុវត្ត គម្រោងបង្កើនជីវភាពនេះនៅក្នុងស្រុកសៀមប៉ាង ហើយយើងបានសាក ល្បងអនុវត្តមុនគេនៅភូមិខិះស្វាយដោយមានកសិករចំនួន៤៣គ្រួសារ បានចូលរួម។ យើងមានទំនុកចិត្តយ៉ាងខ្ពស់ថាក្រោយពេលដែលអ្នក ភូមិផ្សេងទៀតបានមើលឃើញអំពីអត្ថប្រយោជន៍នៃការចូលរួមជាមួយ គម្រោងIbis Rice នេះ ពួកគាត់នឹងសម្រចចិត្តចូលរួមជាមួយគម្រោង កាន់តែច្រើនឡើង។”

ដើម្បីចូលរួមជាមួយគម្រោងនេះ កសិករត្រូវតែចុះបញ្ចីទំហំផ្ទៃដីស្រែ របស់ខ្លួននៅលើផែនទីដែលមានការយល់ព្រមពីអាជ្ញាធរខេត្ត ហើយពួកគាត់ត្រូវតែគោរពតាមលក្ខខណ្ឌដែលបានកំណត់រួមមាន មិនត្រូវបរបាញ់សត្វព្រៃ មិនប្រើប្រាស់ជីគីមី និងប្រើថ្នាំសម្លាប់ល្អិត ជាលក្ខណះធម្មជាតិជាដើម។

FB_IMG_1514528370240

លោក ជា សុភា មន្ត្រីផ្នែកត្រួតពិនិត្យ និងតាមដាននៃអង្គការជីវិត សត្វស្លាបអន្តរជាតិ បាននិយាយថា៖ “កសិករមិនត្រូវអនុញ្ញាតឲ្យពង្រីក ដីស្រែចូលទៅក្នុងដែនជម្រកសត្វព្រៃឡើយ ហើយត្រូវតែគោរពតាម គោលការណ៍មិនបរបាញ់សត្វព្រៃ និងមិនកាប់ព្រៃឈើនៅក្នុងដែន ជម្រកសត្វព្រៃ។” លោកបន្តទៀតថា៖ “នៅក្នុងភូមិយើងមានក្រុម បណ្តាញទីផ្សារភូមិដែលតាមដា ននិងធ្វើការធានាថាសមាជិកដែល បានចួលរួមជាមួយគម្រោងបានអនុវត្តតាមលក្ខខណ្ឌដែលបានយល់ព្រម ហើយខ្ញុំប្រើប្រាស់ផែនទីដែលទទួលបានពីផ្កាយរណបដើម្បីតាមដាន និងធានាថាទំហំផ្ទៃដីស្រែរបស់ពួកគាត់មិនត្រូវបានពង្រីកទៅក្នុងដែនជម្រកសត្វព្រៃទៀតឡើយ។”

លោក ទី ស៊្រុន បន្ថែមថា៖ “យើងបានណែនាំគម្រោងនេះទៅកាន់ភូមិ ផ្សេងទៀតក្បែរនោះ ហើយការកំណត់ និងវាស់វែងដីស្រែរបស់ប្រជា សហគមន៍នៅលើផែនទី កំពុងតែដំណើរការនៅភូមិចំនួន០៣ផ្សេងទៀត ហើយភូមិទាំងនេះនឹងចូលរួមជាមួយគម្រោងបង្កើនជីវភាពនេះនៅក្នុងឆ្នាំ២០១៨នេះ។”

លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចំាកម្ពុជារបស់អង្គការជីវិតសត្វស្លាប អន្តរជាតិ បាននិយាយថា៖ “ជោគជ័យទទួលបានកន្លងមកនេះ កើតចេញពីការរួមចំណែកដ៏សំខាន់របស់មន្ត្រីរដ្ឋាភិបាល និងអង្គការ មិនមែនរដ្ឋភិបាលជាច្រើនរូប។ អ្នកចួលរួមទាំងអស់នោះ រួមមានមន្ទីរដែនដី និងនគររូបនីយកម្មដែលបានជួយធ្វើការកំណត់ទំហំផ្ទៃដីស្រែនៅលើផែនទី ជាមួយបុគ្គលិកអង្គការជីវិតសត្វស្លាបអន្តរជាតិ និងអ្នកភូមិ។ អង្គការ សន្សំម្លប់ព្រៃ និងអង្គការក្រុមអភិវឌ្ឍន៍ជនបទ បានផ្តល់ការណែនាំផ្នែក ទីផ្សារ និងបច្ចេកទេសកសិកម្ម។ សូមថ្លែងអំណរគុណដល់អភិបាលខេត្ត ស្ទឹងត្រែងដែលបានគាំទ្រដល់ការអនុវត្តគម្រោងនេះ។”

លោក ធុន កុក ប្រជាជនរស់នៅភូមិខិះស្វាយ ខេត្តស្ទឹងត្រែង បាននិយាយ ថា៖ “ខ្ញុំពិតជារីករាយខ្លាំងណាស់ដែលបានក្លាយជាសមាជិករបស់គម្រោង Ibis Rice។ គម្រោងបានលើកទឹកចិត្តឲ្យខ្ញុំ និងអ្នកភូមិការពារសត្វព្រៃ ប្រភេទរងគ្រោះជិតផុតពូជ និងបញ្ឈប់ការប្រើប្រាស់ជីគីមី។ សំខាន់ជាងនេះ គម្រោង Ibis Rice បានជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងភូមិពីព្រោះ ពួកយើងអាចលក់ស្រូវទៅឲ្យគម្រោងក្នុងតម្លៃខ្ពស់ជាងទីផ្សារ។”

 

Facebook Comments
Loading...