មុខរបរដាំដំណាំពុទ្រាជួយឱ្យកសិករភូមិព្រែកសំរោងមានជីវភាពធូរធារ

0
48115

(ខេត្តកណ្តាល): ពុទ្រាម្រេចកំពុងទទួលបានការពេញនិយមពីអតិថិជនហើយថែមទាំងផ្តល់ចំណូ លដល់អ្នកដាំច្រើនគួរសមក្នុង១សប្តាហ៍ប្រមាណ៨០០ដុល្លារនៅលើផ្ទៃដីត្រឹមតែជាង៣០អា ៖ លោក ថន ធី ជាកសិករនៅភូមិព្រែកសំរោង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ចាប់តាំងពីងាកមកដាំពុទ្រាម្រេច នេះមកជីវភាពគ្រួសាររបស់លោកបា នប្រសើរឡើងជាមុនឆ្ងាយណាស់ ហើយកូនៗអាចមានលទ្ធភាពចូលរៀនគ្រប់ៗគ្នា មានផ្ទះធំទ្រនំខ្ពស់រស់នៅយ៉ាងសមរម្យទៀតផង និងបានដាំរយៈពេលជាង៤ឆ្នាំមកហើយដែរ។

WhatsApp Image 2017-12-26 at 6.58.32 PM

លោកបានបន្តថា ពុទ្រា ដែលលោកដាំនេះនៅលើដីបណ្តោយ២០០ម៉ែត្រនិងទទឹង១៨ម៉ែត្រ និងដាំចំនួន២៣០ដើម ហើយក្នុងមួយអាទិត្យអាចបេះលក់បាន២ដង ក្នុងមួយដងជាង២០០គីឡូក្រាម ដោយក្នុងមួយគីឡូក្រាម២ដុល្លារ ប៉ុន្តែ បើមិនសូវសំបូរអាចបានដល់ទៅ១០.០០០រៀល ឯណោះ និងយកទៅបោះម៉ូយនៅម្តុំច្រាំងបាក់ ក្បែរផ្សារស្អាង។

ចំណែកឯលោក ខឹម កិ អាយុ៦៥ឆ្នាំ កសិករដាំពុទ្រាម្រេច ម្នាក់ដែរនោះ ក៏បាននិយាយដែរថា គាត់បានដាំពុទ្រានេះជាង៨ឆ្នាំមកហើយដែរ ដោយបានទិញពូជពីឃុំព្រែកគយ ជិតច្រកចូលវត្តធន់មន្ត ក្នុង១ដើមតម្លៃ១ដុល្លារ។ លោកពូក៏បានបង្ហើបអំពីវិធីសាស្ត្រដាំនិងថែទាំងផងដែរថា ពុទ្រាម្រេច មិនពិបាកដាំ និងថែទាំប៉ុន្មាននោះទេ ដំបូងឡើយគឺត្រូវភ្ជួរ ដីហាលចោល១ទៅ២ខែ ទើបភ្ជួររាស់ហើយហាលចោល១អាទិត្យទៀ ទើបឆូតជាគន្លងកាប់រណ្តៅទំហំ៥តឹកដាក់ជីលាមកគោចូលហើយយកកូនពុទ្រាមកដាំ ជាការស្រេច និងត្រូវទុកគម្លាត់ពីគ្នាប្រមាណពី៤ទៅ៥ម៉ែត្រ។ បើរដូវវស្សាគឺមិនបាច់ស្រោចទឹកទេ តែត្រូវស្រោចម្តងទៅ២ដងនៅខែប្រាំង ពុទ្រាមិនពិបាកថែទាំនោះទេ ចំណែកឯជីនោះទៀតសោត គឺប្រើតែជីធម្មជាតិលាមកគោ មាន់ ទា និងបាញ់ថ្នាំការពារដង្កូវតែម្តងប៉ុណ្ណោះក្នុងមួយខែ។ ក្រោយដាំ៦ខែគឺអាចប្រមូលផលបានហើយ និងក្នុងមួយអាទិត្យអាចបេះបាន២ដង ក្នុងមួយលើកៗមិនតិចជាង២០០គីឡូក្រាមនោះទេ។ លុះពុទ្រា អាយុបាន២ឆ្នាំត្រូវតែអារដើមចោល ដោយទុកគល់កន្លះម៉ែត្រ ដើម្បីឱ្យលាស់បំពង់ថ្មី ហើយក្រោយអារចោល៦ខែពុទ្រានឹងចាប់ផ្តើមផ្លែទៀតហើយ ប៉ុន្តែ ដល់ពុទ្រាអាយុ៦ឆ្នាំ ផ្លែវាចាប់ផ្តើមតូច ទើបគេគាស់ដើមចាស់ចោលដាំសារជាថ្មី ហើយក្នុងភូមិនេះមានអ្នកដាំជាង១០គ្រួសារដែរ។

ចំណែកឯអ្នកស្រី ប៉ាង សារ៉េត ជាអ្នកលក់ម្នាក់ក្នុងចំណោមអ្នកលក់ជាង១០តូបនៅចំណុចច្រាំងបាក់ ក្បែរផ្សារស្អាង បានប្រាប់ឱ្យដឹងថា ពុទ្រាម្រេច មានរសជាតិជូរអែមនិងស្រួយឆ្ងាញ់ ហើយកំពុងទទួលបានការគាំទ្រពីអតិថិជនណាស់ ហើយជាមធ្យមក្នុង១ថ្ងៃគា ត់អាចលក់បានប្រមាណ៥០គីឡូក្រាមដែរ តែបើថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ អន្តរជា តិឈប់សម្រាកវិញនោះ គឺលក់បានច្រើនរហូតដល់ទៅជាង១០០គីឡូក្រាម ក៏មានដែរ៕

WhatsApp Image 2017-12-26 at 6.58.31 PM

WhatsApp Image 2017-12-26 at 6.58.35 PM

Facebook Comments
Loading...