លួចម៉ូតូពីភ្នំពេញមកជាប់អន្ទាក់សមត្ថកិច្ចនៅស្រុកកៀនស្វាយ

0
72470

ខេត្តកណ្តាល: លួចម៉ូតូពីភ្នំពេញបានសម្រេចមកជាប់អន្ទាក់សមត្ថកិច្ចនៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សូមបញ្ជាក់ថាជនរងគ្រោះម្នាក់បានបាត់ម៉ូតូ១គ្រឿងកាលពីវេលាម៉ោង០៩និង៣០នាទីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៧នៅចំណុចផ្សារដីថ្មីភូមិំដំណាក់ធំ២.សង្កាត់ស្ទឹងមានជយ័.រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះឆាន.ឃ្លុលភេទប្រុសអាយុ២៥ឆ្នាំមានមុខរបរកម្មករមានទីលំនៅភូមិទ្រា.ឃំុស្វាយជ្រុំ.ស្រុកមេសាង.ខេត្តព្រៃវែងបាត់ម៉ូតូម៉ាកហុងដាសេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខ១J.៧៨៣៤ស្វាយរៀង។

ជនសង្ស័យឈ្មោះវង.សុភីភេទប្រុសអាយុ៣៧ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រែកផ្អាវ.ឃំុព្រែកក្រញ៉ាញ់ស្រុកស្វាយរៀង.ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថាមុនកើហេតុជនរងគ្រោះដែលមានឈ្មះខាងលើបានឈប់ចតនៅកន្លែងធ្វើការពេលចេញពីធ្វើការមកវិញស្រាប់តែបាត់ម៉ូតូ ។ ភ្លាមនោះជនរងគ្រោះបានប្រាប់ថៅកែកន្លែងធ្វើការហើយក៍បើកកាំមេរ៉ាមើលឃើញមានចោរកាច់ម៉ូតូមួយគ្រឿងដែលមានភ្ជាប់ប្រពន្ធ័GPSនៅជាប់និងម៉ូតូក្រោយមកជនរងគ្រោះ(ម្ចាស់ម៉ូតូ)បានស្វែងរកតាមរយះប្រពន្ធ័GPSក៍ជួបនៅកន្លែងផ្ញើម៉ូតូនៅមុខសាលាស្រុកកៀនស្វាយដោយម៉ូតូនោះត្រូវបានជនសង្ស័យដែលលួចយកផ្ញើរនោះបានដោះស្លាកលេខចេញ។ក្រោយពីបានដឹងថាម៉ូតូនោះជារបស់ខ្លួនជនរងគ្រោះបានរាយការណ៍មកប៉ុស្តិនគរបាលរដ្ឋបាលឃំុគគីរអោយជួយអន្តរាគមន៍។

បន្ទាប់ពីទទួលបានពត៍័មានកម្លាំងនគរបាលប៉ុស្តិបានចុះដល់កន្លែងកើតហេតុពេលនោះជនរងគ្រោះក៍យកបណ័្ណសំគាល់ម៉ូតូមកផ្ទៀងផ្ទាត់លេតួនិងលេខម៉ាសុីនពិតជាម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។កម្លាំងនគរបាលប៉ុស្តិក៍បានយកម៉ូតូពីកន្លែងផ្ញើម៉ូតូមកប៉ុស្តិដើម្បីសួរនាំម្ចាស់ម៉ូតូរឿងហេតុដែលបានកើតឡើងបានប្រហែល១៥នាទីស្រាប់ជនសង្ស័យដែលមានឈ្មោះខាងលើបានមកយកម៉ូតូរបស់ជនរងគ្រោះនៅកន្លែងផ្ញើម៉ូតូពេលនោះអ្នកទទួកផ្ញើក៍បានរាយការណ៍មកសមត្ថកិច្ចនគរបាលដែលឈល្បាតនៅក្បែរនោះនៅពេលសមត្ថកិច្ចនគរបាលបានទៅដល់កន្លែងផ្ញើម៉ូតូស្រាប់ជនសង្ស័យបានរត់គេចខ្លួនចូលក្នុងផ្សារពេលនោះសមត្ថកិច្ចនគរបាលបានដេញចាប់បានក៍នាំជនសង្ស័យមកប៉ុស្តិដើម្បីសួរនាំដោយមានការសំរបសំរួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលបានប្រគល់ជនសង្ស័យរួមនិងវត្ថុតាងប្រគល់ឲ្យទៅសមត្ថកិច្ចនគរបាលស្ទឹងមានជយ័៣នៃអធិការដ្ឋាននគរបាលខណ័្ឌមានជយ័ដើម្បីបន្តតាមនិតិវិធីច្បាប់៕

2017-12-25-PHOTO-00000360

2017-12-25-PHOTO-00000361

Facebook Comments
Loading...