តាមរបាយការណ៍របស់APបានឲ្យដឹងថានៅក្នុងប្រតិបត្តិការណ៍រំដោះទីក្រុងMosulរដ្ឋាភិបាលអ៊ីរ៉ាក់បានចំណាយខ្ពស់ណាស់។មានជនស៊ីវិលប្រមាណពី៩.០០០ទៅ១១.០០០នាក់បាន ស្លាប់។
ការស៊ើបអង្កេតបានធ្វើក្នុងលក្ខណៈឯករាជ្យដោយប្រមូលទិន្នន័យពីអង្គការមិនមែន រដ្ឋាភិបាលនិងមានកត់ឈ្មោះអ្នកស្លាប់ដល់ទៅ៩.៦០៦នាក់។
របាយការណ៍បានឲ្យដឹងទៀត ថាក្នុងចំណោមនោះមាន៣.២០០នាក់បានស្លាប់ដោយសារការវាយប្រហារពីកងទ័ពសម្ព័ន្ធ មិត្តអាមេរិក-អ៊ីរ៉ាក់ដូចជាការវាយប្រហារតាមអាកាសការបាញ់ផ្លោង ក្នុងចន្លោះពីខែតុលា ឆ្នាំ២០១៦ដល់ខែកក្កដាឆ្នាំ២០១៧៕
ប្រភព៖ RT News
Facebook Comments
Loading...