ង៉ែត រដ្ឋា និង សៅ វណ្ណាប្រជែងបានកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ TV5 Boxing Knock-out

0
50695

ភ្នំពេញ:ព្រឹត្តិការណ៍ TV5 Boxing Knock-out Serie by K-Cementនាយប់ថ្ងៃទី១៦ធ្នូបានបញ្ចប់ការប្រកួតវគ្គជម្រុះជុំទី ៣ ហើយ ។

photo_2017-11-19_11-35-57 [800x600]

អ្នកប្រដាល់ផន ប៊ុនម៉ៅដែលខិតខំតស៊ូឆ្លងផុតវគ្គជម្រុះជុំទី ១ និង ទី២ហើយនោះបែរជាភ្លាត់ស្នៀតត្រូវអ្នកប្រដាល់ង៉ែត រដ្ឋាក្លិបតាព្រហ្មមានជ័យយកឈ្នះបាននៅទឹកទី ៣ ។ ជ័យជំនះនេះធ្វើឲ្យរដ្ឋាមានកៅអីសម្រាប់ប្រកួតបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងខណៈដែលផន ប៊ុនម៉ៅត្រូវហាលអាវត្រឹមនេះនោះ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសៅ ចណ្ណាក្លិបយុវជនវាលស្បូវប្រកួតឈ្នះជើងខ្លាំងពុយ វណ្ណៈក្លិបឃ្លាំងមឿងកីឡាដោយពិន្ទុ ។

ពុយ វណ្ណៈបានបាត់បង់ឱកាសសម្រាប់ឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងសោកស្ដាយជាទីបំផុតក្នុងខណៈដែលសៅ វណ្ណាគេនឹងបង្កើនការហ្វឹកហាត់ដើម្បីបន្តការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែជាជើងខ្លាំងទាំងអស់ ។ អ្នកដែលត្រូវជួបគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះមានអ៊ុំ វណ្ណេតមកពីក្លិបមរតកយុទ្ធគុនខ្មែរត្រូវជួបប្រកួតជាមួយអ្នកប្រដាល់កែងស្រួចគឹម វាសនាមកពីក្លិបទ័ពឆ័ត្រយោង៩១១ និង ង៉ែត រដ្ឋក្លិបតាព្រហ្មមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់សៅ វណ្ណាក្លិបយុវជនវាលស្បូវដែលពួកគេទាំង៤រូបនេះមិនទាន់ស្កាល់ចាញ់ឡើយនៅក្នុងព្រឹត្តិការណ៍នេះ ។

ចំពោះការប្រកួតជាលក្ខណៈអន្តរជាតិរវាងកម្ពុជានឹងថៃវិញនោះអ្នកប្រដាល់កម្ពុជាថុល មករារបស់ក្លិបឃ្លាំងមឿងកីឡាត្រូវអ្នកប្រដាល់ថៃខ្លា ឃុន ស៊ីក(Khla Khunsik)វាយឲ្យសន្លប់នៅទឹកទី ៣ ។

គួរបញ្ជាក់ថាជំនួបរវាងអ្នកប្រដាល់ទាំង ២រូបនេះខ្លា ឃុនស៊ីកមានប្រៀបលើមករាតាំងពីដើមទឹកទី ១ មកម្ល៉េះ ។មករាវ៉ៃចេញមិនរួចឡើយគឺគេខិតខំការពារច្រើនជាងវាយលុកតែទីបំផុតគេនៅតែសន្លប់ដដែល ។

Facebook Comments
Loading...