កម្ពុជាបានមេដាយមាស ១ និងសំរិទ្ធ២គ្រឿង កីឡាប៉េតង់ជើងឯកអាស៊ី នៅថៃ

0
11882

ភ្នំពេញ៖ ក្នុងព្រឹត្តិការណ៍ Asian Petanque ChampionShipដែលកំពុងតែធ្វើនៅប្រទេសថៃនោះគិតត្រឹមថ្ងៃទី១០ធ្នូកម្ពុជាដណ្ដើមបានមេដាយសំរិទ្ធចំនួន២ គ្រឿងហើយ ។

ម្ចាស់មេដាយមាសពិភពលោករបស់កម្ពុជាដែលលេងវិញ្ញាសាវាយយកពិន្ទុ(Shooting)នោះដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសាវាយយកពិន្ទុនេះបន្ទាប់ពីប្រកួតចាញ់កីឡាករម្ចាស់ផ្ទះថៃនោះ ។ កីឡាការិនីអ៊ុក ស្រីមុំដែលជាម្ចាស់មេដាយមាសស៊ីហ្គេមនោះក៏បានមេដាយសំរិទ្ធដែរបន្ទាប់ពីប្រកួតចាញ់តៃប៉ិនោះ ។

លោកលោកសូម៉ៃ សុខគាអគ្គលេខាធិការរងនិងជាប្រធានគណប្រតិភូបានមានប្រសាសន៍ពីទីក្រុងបាងកក ប្រទេសថៃ ថា ក្រុមបុរស និងក្រុមយុវជនឡើងវគ្គ១/២ ក្រោយយកឈ្នះក្រុមប្រទេសតៃប៉ិ ចំណែកក្រុមប៉េតង់នារីបានធ្លាក់ពីការប្រកួត បន្ទាប់ចាញ់ក្រុមម្ចាស់ផ្ទះប្រទេសថៃ។ រីឯកីឡាករប៉េតង់វ័យក្មេងកម្ពុជា ឃួន លីហ៊ ទទូលបានមេដាយមាសដោយឈ្នះប្រទេសម៉ាឡេស៊ី។

photo_2017-12-11_06-09-20

photo_2017-12-10_10-44-03 [800x600]

Facebook Comments
Loading...