កសិករ ដាំម្នាស់ និង ស្រការនាគ ជាជំរើសថ្មី ព្រោះដំណាំទាំងពីរមុខនេះ ក៏អាចជួយធ្វើឲ្យជីវភាពប្រសើរឡើងដែរ

0
15682

ត្បូងឃ្មុំ៖ កសិករ ភូមិតាអ៊ុយ និង ភូមិភ្នំ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បាននាំគ្នាសម្រេចចិត្តជ្រើសរើស ដាំដំណាំម្នាស់ និង ស្រការនាគ វិញម្តង ព្រោះដំណាំទាំងពីរមុខនេះ ងាយស្រួលក្នុងការដាំ និងថែទាំ ហើយនិងមានទីផ្សារលក់ ច្បាស់លាស់ មានម៉ូយចូលទិញដល់ទីចំការតែម្តង ។ បច្ចុប្បន្ន មានកសិករទាំងពីរភូមិនេះ ប្រមាណ១០ភាគរយហើយ ដែលបាននាំគ្នា ដាំយ៉ាងមមាញឺកដោយក្តីសោមនស្សសប្បាយរីករាយ នឹងកំពុងទទួលបានជីវភាព ធូរធារប្រសើរឡើងជាលំដាប់ ផងដែរ។

20171204_110544_resized_1

លោក អ៊ុំ អ៊ិត វ៉ា ដែលជាតំណាងប្រជាកសិករទាំងពីរភូមិខាងលើ បានបញ្ជាក់ឲ្យដឹងថា កសិករបាននាំគ្នាងាកមកដាំដំណាំ ម្នាស់ និង ស្រការនាគវិញម្តងនេះ ដោយសារដំណាំនេះ ងាយដាំ ងាយស្រួលក្នុងការថែទាំ ផលវាងាយលក់ មានទីផ្សារក្នុងស្រុកច្បាស់លាស់ ដោយមានម៉ូយចូលទិញដល់ទីចំការតែម្តង ដីទំហំតូចល្មមក៏ដាំបាន ទទួលបានផលអាចយកមកផ្គត់ផ្គង់គ្រួសារបានដោយងាយ ។

ចំពោះដំណាំម្នាស់ កសិករដាំបានរយៈពេល៦ខែ កសិករអាចចាក់ថ្មស្អុយរយៈពេល៤ខែកន្លះគឺយើងចាប់កាត់ផ្លែប្រមូលផលតែម្តង គិតទាំងថ្ងៃដាំរហូតដល់ប្រមូលផលអស់មានរយៈពេល១ឆ្នាំកន្លះបន្ទាប់កសិករត្រូវគាស់វាចោលហើយដាំថ្មីឡើងវិញតែម្តង ។ ផ្លែម្នាស់ ផ្លែលើកទី១ គឺផ្លែវាធំល្អ កសិករដាំយកតែលើកទី១ទេ និងយកខ្នែងបែកចេញពីគល់ យកមកធ្វើពូជបន្ត នៅលើទំហំដីកន្លះហិចតាអាចដាំម្នាស់បាន ចំនួន១ម៉ឺនដើម អាចប្រើដើមទុន អស់ប្រហែល ៣ពាន់ដុល្លារ និងទទួលបានផលមកវិញ ចំនួន១ម៉ឺនដុល្លារឯណោះ ។

ដូចគ្នានេះដែរ ដំណាំស្រការនាគ កសិករដាំវាបានអាយុ៨ខែ វាចាប់ចេញផ្កា ផ្លែ ចំនួន៥៥ថ្ងៃ ផ្លែវាទុំ អាចបេះទទួលទានបានហើយ ផ្លែវា ពណ៌ក្រហម សាច់ពណ៌ក្រហមក្រម៉ៅ មានរសជាតិ ផ្អែម និងជូរអែមឆ្ងាញ់ លក្ខណៈធម្មជាតិ គ្មានជាតិគីមីទេ ។ តែនៅឆ្នាំទី១ វាឲ្យផលអាចបេះហូបជាលក្ខណៈ បងប្អូន ក្រុមគ្រួសារបាន នៅឆ្នាំទីពីរទទួលបានផលជាមធ្យម រួចដើមទុនដែលកសិករក្នុងការចំនាយដាំ ហើយឆ្នាំទីបី គឺកសិករចាប់ប្រមូលផលបានច្រើនទ្វេរដង ស្រការនាគ វាមានអាយុវែង ពោលគឺរហូតដល់១០ឆ្នាំ ទើបកសិករចាប់គាស់វាចោល រួចដាំថ្មីតែម្តង ។ ក្នុងទំហំដី១ហិចតា កសិករអាចដាំបាន ចំនួន២ពាន់ជន្លង់ ដោយប្រើដើមទុនអស់ចំនួន១ម៉ឺនដុល្លារ នៅឆ្នាំទី២ កសិករអាចប្រមូលផលលក់ បានដើមវិញហើយ នៅឆ្នាំទី៣ចាប់ប្រមូលផលពេញ រហូតដល់រយៈពេល៨ឆ្នាំបន្ទាប់ឯណោះ ។ ការថែទាំមិនពិបាកទេ ជំរាស់ស្មៅឲ្យបានស្អាត និងប្រើជីធម្មជាតិ ជីលាមកគោ ដោយជីករណ្តៅដាក់តាមចន្លោះគុម្ពវា ក្នុង១ខែដាក់ចំនួន២ដង និងស្រោចទឹកក៏ចំនួន២ដងផងដែរ ។ កសិករដែលបានជ្រើសរើសដំណាំ ម្នាស់ និងស្រការនាគ កំពុងទទួលបានជីវភាពប្រសើរគួរមោទនៈ ។

លោកអ៊ុំ បានបញ្ជាក់ឲ្យដឹងទៀតដែរថា ចំពោះអ្នកដែលមាន ចំការចេក ចំការចំប៉ីធំៗ មិនទាន់មានការកែប្រែដំណាំទេ ដោយសារគ្រួសារទាំងអស់នោះនៅមានប្រាក់ចាយ និងមានហូបចុកគ្រប់ និងរង់ចាំមើល ក្រែងដំណាំចេក និងចំប៉ី មានហាងឆេងឡើងវិញនាពេលខាងមុខ ៕

20171204_110400_resized_1

20171204_110102_resized_1

20171204_110035_resized_1

20171204_103857_resized_1

20171204_103756_resized_1

20171204_101924_resized_1

Facebook Comments
Loading...