សមត្ថកិច្ចនគបាលបង្ក្រាបបានក្រុមជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀនបាន៧នាក់ទៀតហើយ

0
6003

កំពង់ឆ្នាំង៖ ជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀន៧នាក់រួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគបាលស្រុករលាប្អៀប៉ុសន្ត៍រដ្ឋបាល នគបាលឃុំស្រែថ្មី សហការជាមួយកំលាំងការរិយលាយ័ប្រឆាំងគ្រឿងញៀនខេត្ត ខណះដែលក្រុមនេះកំពង់ធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀន ។

FB_IMG_1512818743527

ហេតុការណ៍បង្ក្រាបករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននេះធ្វើឡើងនៅវេលាម៉ោង២រសៀលថ្ងៃទី៨ធ្នូ២០១៧ កន្លងទៅនៅទីតាំងផ្ទះមួយកន្លែងដែលស្ថិតក្នុងឃុំស្រែថ្មីស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងករណីបង្ក្រាបករណីខាងលើនេះបានអោយដឹងថានៅមុនពេលបង្ក្រាបមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនខាងលើនេះសមត្ថកិច្ចបានទទួលពតរ័មានពីប្រជាពលរដ្ឋបានប្រាប់ពីទីកន្លែងភ្លាមៗនោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវបន្ទាន់និងបានធ្វើការឃាត់ខ្លួននិងបានរាយការណ៍ជូនលោកស្នងការនគបាលខេត្តនិងសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញានាំយកមកធ្វើការសាកសួនៅអធិការនគបាលស្រុករលាប្អៀរ ។

ក្រុមជនសង្សយ័ចែកចាយនិងប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចធ្វើការឃាតខ្លួនបានទាំង៧នាក់ខាងលើមាន ១ ឈ្មោះឃួនចិត្រាភេទប្រុសអាយុ៣៥ឆ្នាំ(ជាម្ចាស់ផ្ទះ)មានទីលំនៅក្នុងភូមិឃុំស្រុកខាងលើ ២ ឈ្មោះ សននិត ភេទប្រុសអាយុ៣១ឆ្នាំរសនៅក្នុងភូមិព្រៃលាក់នាងឃុំជ្រៃបាក់ស្រុករលាប្អៀ ៣ ឈ្មោះ បៃសលី ភេទប្រុសអាយុ១៩ឆ្នាំរសនៅក្នុងភូមិបាញ់ឆ្គោលឃុំជ្រៃបាក់ស្រុករលាប្អៀ ៤ ឈ្មោះ សៀងណាំ ភេទប្រុស អាយុ២១ឆ្នាំរសនៅក្នុងភូមិបាញ់ឆ្គោលឃុំជ្រៃបាក់ស្រុករលាប្អៀរ ៥ ឈ្មោះ សៅដារ៉ា ភេទប្រុសអាយុ២០ឆ្នាំរសនៅក្នុងភូមិព្រៃក្រោលឃុំព្រៃមូលស្រុករលាប្អៀ ៦ ឈ្មោះ ឌីមសំណាង ភរទប្រុសអាយុ១៩ឆ្នាំរសនៅក្នុងភូមិតាវ៉ាកឃុំព្រៃមូលស្រុករលាប្អៀ ៧ ឈ្មោះ យាំស៊ីថន ភេទប្រុសអាយុ២០ឆ្នាំរស់នៅក្នុងភូមិព្រៃក្រោលឃ។ព្រៃមូលស្រុកតលាប្អៀខេត្តកំពង់ឆ្នាំង ។

សមតក្ថកិច្ចខាងលើដដែលបានអោយដឹងបន្ថែមទៀតថានៅក្នុងកិច្ចប្រត្តិបត្តការខាងលើនេះសមត្ថកិច្ចដក់ហូតបានថ្នាំញៀន២កញ្ចប់ធំ ទូរសព្ទ័ដៃខូច៣គ្រឿង ម៉ូតូ៥គ្រឿងជញ្ជីងថ្លឹង១ រួមនិងឧបករណ៍បំរើដល់ការជក់មួយចំនួនផងដែរ ។ ក្រោយការសាកសួសមត្ថកិច្ចនគបាលស្រុករលាប្កអៀបានក៍សាងឯកសាបញ្ជូនបន្តទៅស្នងការនគបាលខេត្តកំពង់ឆ្នាំងចាត់ការតាមនិតិវិធីផងដែរ ៕ ជាវុត្ថា កំពង់ឆ្នាំង

FB_IMG_1512818735473

FB_IMG_1512818726960

FB_IMG_1512818718940

Facebook Comments
Loading...