ប្រើដាវសាមួរ៉ៃសម្លាប់មនុស្ស៣នាក់នៅកណ្តាលទីក្រុងតូក្យូ

0
74481

ទីភ្នាក់ងារសារព័តមានKyodoបានរាយការណ៍ឲ្យដឹងថា ជនសង្ស័យម្នាក់បានសម្លាប់ប្អូនស្រីខ្លួនឯងនិង មេសាសនានៅក្នុងវិហារមួយនៅកណ្តាលក្រុងតូក្យូ។ បន្ទាប់មកគាត់បានសម្លាប់ស្រីម្នាក់ទៀតហើយព្យាយាមសម្លាប់ខ្លួនឯងជាក្រោយ។ដាវសាមួរ៉ៃដែលប្រឡាក់ឈាមត្រូវបានគេរកឃើញនៅកន្លែងកើតហេតុ។

របាយការណ៍បានឲ្យដឹងទៀតថាមូលហេតុគឺបណ្តាលមកពីជម្លោះរវាងមេសាសនានៃព្រះវិហារនោះ ជាមួយបងប្រុសរបស់គាត់។មេសាសនាShintoismនោះមានអាយុ៥៨ឆ្នាំត្រូវបានបុរសនោះទាញចេញពីរថយន្ត នៅពេលគាត់ទៅដល់ព្រះវិហារហើយក៏កាប់បណ្តាលឲ្យស្លាប់តែម្តង។ សាសនាShintoism នេះល្បីល្បាញណាស់នៅក្នុងប្រទេសជប៉ុន និងបានចាប់កំណើតតាំងពីឆ្នាំ១៦២៧៕

image

Facebook Comments
Loading...