អ្នកប្រដាល់គឹម វាសនា និងស៊ឹម វណ្ណដេត ត្រៀមខ្លួនស្វាគមន៍អ្នកប្រដាល់ថៃ

0
81024

ភ្នំពេញ: អ្នកប្រដាល់គឹម វាសនាក្លិបទ័ពឆ័ត្រយោង៩១១ បានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះយ៉ត ភូលូង (Yorth Phuluong)លើសង្វៀនបាលីប្លេករបស់អាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១០ធ្នូ ។

វាសនា ដែលមួយរយៈនេះការប្រកួតរបស់គេកាន់តែល្អមិនតែប៉ុណ្ណោះការប្រកួតភាគច្រើនគេផ្ដួលគូប្រកួតបានមុនទឹកទី ៥ ទៀតផង ។ គេមានប្រវត្តិប្រកួតចំនួន៦២ដង ឈ្នះ៥១ដង ចាញ់១០ដង និងស្មើពិន្ទុ ១ ដង ។

ចំពោះអ្នកប្រដាល់ថៃយ៉ត ភូលូងវិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍មិនមាននរណាដឹងថាគេមានសមត្ថភាពប៉ុណ្ណៗនោះទេតែទំនងជាមិនខ្សោយឡើយទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយគឹម វាសនាបែបនេះនោះ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨០ ដង ឈ្នះ៦៨ដង ចាញ់១២ ដង ។

លោកថៃ អ៊ូដែល ជាអ្នកដឹកនាំអ្នកប្រដាល់ថៃមកប្រកួត នៅសង្វៀនអាស៊ីអាគ្នេយ៍នោះបានអះអាងថាគូនេះនឹងប្រកួតគ្នាបានល្អមើលព្រោះសមត្ថភាពគេប្រហាក់ប្រហែលគ្នា ទេ ។ចាំមើលនរណាឈ្នះ ?

Kim-Veasna-Yorth-Phuluong [800x600]

ស៊ឹម វណ្ណដេតក្លិបនិរោធន៍មានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃស៊ូន តិភាព(Suon Tepheap) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

វណ្ណដេតដែលមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៦ដង ចាញ់៧ដង និងស្មើពិន្ទុ២ដងនោះទោះបីគេទើបតែលេចមុខមកមែនតែការប្រកួតរបស់គេភាគច្រើនទទួលបានជ័យជំនះ ។

ចំពោះអ្នកប្រដាល់ថៃស៊ូន តិភាពវិញគេក៏ជាជើងខ្លាំងមួយរូបដែរគេធ្លាប់មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានញឹកញាប់ដែរ ។ គេមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៨ដង ចាញ់១២ដង ។ជំនួបរវាងជើងខ្លាំងទាំង ២ រូបនេះនរណាជាអ្នកជួបសំណាងល្អ ។

Sim-Vandeth-Suon-Tepheap [800x600]

Facebook Comments
Loading...