មេដាយជើងឯកវាយសី២០១៧ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងខេត្តកំពង់ឆ្នាំង

0
6785

ភ្នំពេញ:ការប្រកួតកីឡាវាយសីជើងឯកជាតិឆ្នាំ២០១៧ដែលចាប់ផ្ដើមពីថ្ងៃទី៣មកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៦ធ្នូ ។ ព្រឹត្តិការណ៍នេះមានសមាគម-ក្លិបចូលរួមចំនួន១១ដែលមានកីឡាករ-កីឡាការិនីចូលរួមសរុប១២៩នាក់ក្នុងនោះកីឡាការិនី២៣នាក់ ។ការប្រកួតចំនួន៤ថ្ងៃនេះមានសំនួន១៦៥ប្រកួត និង១២វិញ្ញាសា ។

ក្នុងចំណោ១២វិញ្ញាសានេះសមាគមវាយសីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងខេត្តកំពង់ឆ្នាំងប្រមូលមេដាយមាសម្នាក់ៗអស់៥គ្រឿងទៅហើយ ។

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានមេដាយមាសចំនួន៥គ្រឿងប្រាក់១គ្រឿង និងសំរិទ្ធ៤គ្រឿង ។ខេត្តកំពង់ឆ្នាំងបានមេដាយមាស៥គ្រឿង ប្រាក់១គ្រឿង និងសំរិទ្ធ៣គ្រឿងក្លិបត្រពាំងស្រេបានមេដាយមាស ១ គ្រឿងប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿង ។ក្លិបខេមរមេដាយមាស ១ គ្រឿង ខេត្តព្រះសីហនុមេដាយប្រាក់២គ្រឿង និងសំរិទ្ធ ១គ្រឿង ខេត្តបាត់ដំបងមេដាយសមរិទៃ្ធ២គ្រឿងនិងខេត្តកំពង់ចាមមេដាយមេដាយប្រាក់២ មេដាយសំរិទ្ធ ១ ។
លោកលី កុសលបានថ្លែងថាឆ្នាំនេះការប្រកួតប្លែកព្រោះសហព័ន្ធរៀបចំការប្រកួតដោយខ្លួនឯងព្រោះក្រសួងអប់រំយុវចន និង កីឡាទម្លាក់ថវិកាឲ្យសហព័ន្ថម្ចាស់ការរើបចំដោយខ្លួនឯង ។ បណ្ដាឆ្នាំកន្លងមកនាយកដ្ឋានអប់រំកាយ និង កីឡាជាអ្នករៀបចំដោយសហព័ន្ធទទួបច្ចេកទេស ។

photo_2017-12-07_03-46-06

Facebook Comments
Loading...