តេក្វាន់ដូWTFកម្ពុជាដណ្តើមមេដាយ៣គ្រឿង ក្នុងព្រឹត្តិការណ៍ World Taekwondo Championship of the Ambassador`s Cup

0
8967

ភ្នំពេញ៖ ក្រុមកីឡាតេក្វាន់ដូWTFកម្ពុជាដណ្តើមមេដាយចំនួន៣គ្រឿងក្នុងព្រឹត្តិការណ៍នៃការប្រកួត World Taekwondo Championship of the Ambassador`s Cup ឆ្នាំ២០១៧ ដែលមានកីឡាករ-កីឡាការិនី ចំនួន ៥២ នាក់ ដែលមកពីបណ្តាលប្រទេសចំនួន២៥ ស្ថិតនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។

photo_2017-12-07_03-37-00

លោកជាតិ ខេមរាដែលជាគ្រូបង្វឹកកម្ពុជាបានប្រាប់ពីកូរ៉េមកថា ក្រុមកីឡាតេក្វាន់ដូកម្ពុជាដណ្តើម៣គ្រឿង
ក្នុងនោះបានមេដាយមាស២គ្រឿង និងមេដាយប្រាក់១គ្រឿង។ សម្រាប់កីឡាការិនី ស៊ិន រចនា ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាមេគុនឯកត្តជននារីអាយុក្រោម៣០ឆ្នាំ មេដាយមាសមួយទៀត បានទីលើកីឡាករ ផល សុវណ្ណណាត់ ក្នុងវិញ្ញាសាមេគុនឯកត្តជនបុរស និងកីឡាករ ទួន ណាវុធ ដណ្តើមបានមេដាយប្រាក់ ក្នុងវិញ្ញាសាមេគុនឯកត្តជនបុរសអាយុក្រោម២៥ឆ្នាំ។

photo_2017-12-07_03-36-52

Facebook Comments
Loading...