ផឹកស្រវឹងខឹងបងវ៉ៃមួយដៃទៅយកកាំបិតមកកាប់បងវិញ….!

0
4664

កណ្ដាល: នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជា ២២ និង ០០នាទី ជនរងគ្រោះ ឃ្លិន តេង និង ជនសង្ស័យ ឃ្លិន ផេង (បងប្អូនបង្កើត) បានផឹកស្រាថ្នាំជាមួយគ្នា នៅទំនប់៣៨ ។ លុះរហូតដល់ពេលកើតហេតុខាងលើ ជនរងគ្រោះ បានដេញអោយជនសង្ស័យត្រលប់ទៅផ្ទះ ព្រោះពេលយប់ជ្រៅហើយ តែជនសង្ស័យមិនទៅ និងបានទាញយកបារីពីជនរងគ្រោះមកជក់ តែជនរងគ្រោះមិនអោយ និងបានវាយទៅលើជនសង្ស័យជាប្អូនមួយដៃ ធ្វើអោយជនសង្ស័យខឹង ក៏បានដើរទៅផ្ទះម្ដាយដែលនៅក្បែរនោះរួចបានយកកាំបិតបុ័ងតោពីផ្ទះម្ដាយមកកាប់លើជនរងគ្រោះវិញបណ្ដាលអោយត្រូវជនរងគ្រោះចំក្ដោងច្រមុះ និងដៃខាងស្ដាំរងបួសជាម្ងន់ ។ ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែក។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ  ០១ នាក់មានឈ្មោះ ឃ្លិន តេង ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ នេសាទរងរបួសត្រង់ក្ដោងច្រមុះនិងដៃខាងស្ដាំ ។

ហើយជនសង្ស័យ ឈ្មោះ ឃ្លិន ផេង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មានមុខរបរ នេសាទ (ឃាត់ខ្លួន) សម្ភារះវត្ថុតាង  កាំបិតបុ័ងតោ ចំនួន ០១  ។   ក្រោយទទួលបានព័ត៌មាននេះភ្លាមនគរបាលប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ រួចបាននាំខ្លួនជនសង្ស័យ ឃ្លិន ផេងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី។ ដោយសនសុភ័ក្ដ

IMG-20171204-WA0027

IMG-20171204-WA0031

IMG-20171204-WA0028

Facebook Comments
Loading...