​​​សម្តេចតេជោនាយករដ្ឋមន្រ្តី – អញ្ជើញជួបសន្ទនាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន

0
14335

នៅមុនពិធីបើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយនិងគណបក្សនយោបាយនានា លើ ពិភពលោក ដែលប្រារព្វធ្វើកាលពីរសៀលថ្ងៃទី១ធ្នូ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាការងារកម្រិតខ្ពស់ ជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបសន្ទនាដែលធ្វើឡើងនៅមហាវិមានប្រជាជន កណ្តាលរដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍សំដែងនូវការស្វា គមន៍យ៉ាងកក់ក្តៅបំផុតដែលបានជួបសន្ទនាដោយផ្ទាល់ ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត បន្ទាប់ពី ។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តចិន មានប្រសាសន៍បន្តថា ឯកឧត្តមនិងសម្តេចនាយកបានជួបសន្ទនាគ្នា ចំនួន២លើករួមមកក្នុងឆ្នាំ២០១៧ ក្នុងនោះលើកទី១ ក្នុងវេទិកាស្តីពីផ្លូវមួយ ខ្សែក្រវ៉ាត់មួយ នៅរដ្ឋធានីប៉េកាំង កាលពីខែឧសភា ហើយនេះគឺជាលើកទី២ ក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយនិងគណបក្សនយោបាយនានា លើពិភពលោក។ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្តិចិន មានប្រសាសន៍ដែរថា សម្តេចតេជោគឺជាមិត្តចាស់ មិត្តពិតប្រាកដ និងជាមិត្តគួរជាទីទុកចិត្តរបស់ប្រជាជន និងបក្សកុម្មុយនីស្តចិន។ ឯកឧត្តមបន្តថា នាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា ចិន មានភាពល្អប្រសើរជាងពេលណាៗទាំងអស់ មិនតែប៉ុណ្ណោះភាគី ទាំងពីរនៅតែបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន គ្មានពេលឈប់ ពោលគឺជាទំនាក់ទំនងពិតសម្រាប់ ប្រជាជននៃប្រទេសទាំងពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរមានការគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តមបន្តថា ដោយសាឆ្នាំ២០១៨ គឺជាខួប៦០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ភាគីទាំងពីរបានសន្យារួមគ្នាហើយថា និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

 

fn-2017-12-01-16-18-54-1

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសា សន៍ថា សម្តេចពិតជាមានការសប្បាយរីករាយដោយបានជួបឯកឧត្តមប្រធានាធិបតីសាជាថ្មីម្តងទៀត នៅទីក្រុងប៉េកាំង។ តាមរយះកិច្ចសន្ទនាគ្នានោះ សម្តេចតេជោមានប្រសាសន៍ចូលរួមអបអរសាទរ ជូនចំពោះឯកឧត្តម ស៊ី ជិនពីង ដែលត្រូវបានអង្គមហាសន្និបាតបក្សកុម្មុយនីស្តចិនលើកទី១៩ បោះឆ្នោតជ្រើសតាំងជាអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តីចិនសាជាថ្មីម្តងទៀត។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ឯកឧត្តម ប្រធានាធិបតី ធ្វើយ៉ាងណាជំរុញការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ ឲ្យបានចេញជារូបរាង ដោយ សាវាឆ្លើយតបទៅនិងចក្ខុវិស័យផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ឯកឧត្តមប្រធានាធិបតី និងជាប៉ូលសេដ្ឋកិច្ចរបស់ប្រ ទេសកម្ពុជា។ ជាមួយគ្នានេះ សម្តេចក៏បានស្នើដល់ឯកឧត្តមប្រធានាធិបតី ជួយដល់អង្គការសង្គមស៊ីវិល និងផ្នែក ផ្សេងៗទៀតរបស់ប្រទេសកម្ពុជា។

ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍ថា អ្វីដែលឯកឧត្តមចង់លឺពីសម្តេច គឺសន្តិភាព និងស្ថេរភាពនយោបាយរបស់ប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា នៅប្រទេសចិនបានកំណត់ថា អ្នកដែលឲ្យគុណមកយើង យើងត្រូវតែសងគុណទៅគេវិញ ពោលគឺយើងនឹងកសាងសហគមន៍ដែលមានវាសនារួមគ្នាជាមួយនិងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា បើទោះបច្ចឹមប្រទេសចាត់ទុកកម្ពុជាជាអ្វីក៏ដោយ ក៏ចិនបានប្រកាសរួចហើយថា ចិននឹងបន្តជួយគាំទ្រដោយគ្មានការងាករ៉េ ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសគាំទ្រដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាតទៅមុខទៀត។ ជាមួយគ្នានេះចិននិងបញ្ជូនអ្នកឯកទេសរបស់ខ្លួន ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការជំរុញក្រុមហ៊ុនចិនទៅបណ្តាក់ទុន នៅកម្ពុជាឲ្យកាន់តែច្រើនឡើងថែមទៀត។

 

Facebook Comments
Loading...