មនុស្សចាស់គឺជាធុនធានមនុស្សផ្តល់ចំណេះដឹងនិងបទបិសោធដ៍ច្រើនសម្រាប់ក្មេងៗជំនាន់ក្រោយនិងជាបុព្វការរីជន

0
14403

កំពង់ឆ្នាំង៖ ឯកឧត្តម មុំប៊ុនថនអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាប្រធានលេខាធិការដ្ឋាននៃគណះកម្មការធិការជាតិដើម្បីមនុស្សចាស់បានថ្លែង នៅក្នុងបើកអង្គសិក្ខាសិលាថាមនុស្សចាស់គឺជាបុព្វការរីជនបង្កើតធន់ធានចំណេះដឹង និងបទពិសោធន៍ដ៍ច្រើនសម្រាប់ក្មេងៗជំនាន់ក្រោយមនុស្សចាស់ជាអ្នកក៍សាងក្រួសារសហគមន៍អ្នកអប់រុំមនុស្សជំនាន់ក្រោយអោយបានយល់ច្បាស់ពីទំនៀមទម្លាប់ប្រពៃណីជាតិសាសនាការអភិវឌ្ឍន៍ភូមិឃុំក៍ដូចជាការកសាងសង់ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ការជីស្រះអណ្តូងទឹកព្រែប្រឡាយនិងការផ្សះផ្សារវិវាទនៅក្នុងគ្រួសាផងដែរ ។

IMG_20171129_132831

ឯកឧត្តមបានថ្លែងបែបនេះនៅក្នុងសិក្ខាសិលាបណ្តុះបណ្តាលផ្សព្វផ្សាយស្តីពីគោលការបង្កើតនិងគ្រប់គ្រងសមាគមន៍មនុស្សចាស់ ។ ខណះដែលពិធីនេះធ្វើឡើងដោយមានការចូលរួមពីឯកឧត្តមមុំប៊ុនថននិងមានការចូលរួមពីអភិបាលរងខេត្តកំពង់ឆ្នាំងលោកស៊ុនសុវណ្ណារិទ្ធប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំងលោកថោងចម្រើននិងអស់លោក លោកស្រីប្រធានអនុប្រធានមន្ទីស្ថាបណ្ណពាក់ពន្ធអាច្ញាធក្រុដស្រុកដោយមានមនុស្សចាស់ជរាជាចំនួនម១២០នាក់ ។ ពិធីនេះធ្វើឡើងនៅថ្ងៃទី២៩វិច្ឆិការ២០១៧ក្នុងសាលប្រជុំមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំង ។

អនុរដ្ឋលេខាធិការឯកឧត្តមមុំប៊ុនថនបានលើកឡើងទៀតថាប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោសែនដែលជានាយករដ្ឋមន្ត្រីបានបង្កើតគណះកម្មកធិការជាតិដើម្បីមនុស្សចាស់និងបានអនុវត្តន៍ទួនាទីនិងភារកិច្ចដែលបានរៀបចំគោលនយោបាយជាតិដើម្បីលើកស្ទួយសុខមាភាពរបស់មនុស្សចាស់និងធ្វើអោយមនុស្សចាស់មានលំនិងក្នុងជីវភាពរសនៅប្រចាំថ្ងៃទទួលបាននៅភាពកក់ក្តៅនិងបង្កើនសុខមនីយ៍កម្មរបស់មនុស្សចាស់តាមសហគមន៍ ។ អភិបាលរងខេត្តកំពង់ឆ្នាំងលោកស៊ុនសុវណ្ណារិទ្ធបានធ្វើការសំណូមពអោយសមាជិកសមាជិការនៃអង្គសិក្ខាសិលាទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់និងក្រោយពីបញ្ចប់សិក្ខាសិលានេះទៅត្រុវបង្កើតសមាគមន៍មនុស្សចាស់ទៅតាមបណ្តាឃុំសង្កាត់ដើម្បីជួយដល់មនុស្សចាស់អោយអស់ពីសមត្ថភាពនិងធ្វើអោយមានលំនិងក្នុងជីវភាពមានសុខភាពនិងអាយុវែងផងដែរ ៕ ជាវុត្ថា 

IMG_20171129_132840

IMG_20171129_132749

IMG_20171129_132807

Facebook Comments
Loading...