ជិះម៉តូលឿនបុកពីក្រោយគោយន្តកន្ត្រៃដឹកឈើបណ្តាលអោយដួលស្លាប់

0
17513

កំពង់ឆ្នាំង៖បុរស់ម្នាក់បានស្លាប់ភ្លាមៗខណះដែលគេជិះម៉តូក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយគោយន្តកន្ត្រៃដឹកឈើនៅលើផ្លូវជាតិ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៦និង៥នាទីថ្ងៃទី២៨វិច្ចិការ២០១៧ម្សិលមិញនៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨១និង៨២ដែលស្ថិតក្នុងព្រៃខ្មែេឃុំរលាប្អៀរឋេត្តកំពង់ឆ្នាំង ។

ប្រភពពីសមត្ថិច្ចដែលចុះដល់កន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ ម៉ែនស៊ីណាត ភេទប្រុសអាយុ២៥ឆ្នាំរសនៅក្នុងភូមិត្រោកកើតឃុំស្រែថ្មីស្រុករលាប្អៀរជិះម៉ូតូម៉ាក់C125ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1B4499ក្នុងដំណើរស្របទិសគ្នាពីជើងទៅត្បូងជាមួយនិងគោយន្តកន្ត្រៃមានដឹកឈើហើយបានជិះបុកពីក្រោយគោយន្តកន្ត្រៃបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង ។ ក្រោយពេលកើតហេតុអ្នកបើកបគោយន្តកន្ត្រៃបានចុះរត់គេចខ្លួនបាត់ដោយបន្សល់ទុកគោយន្តកន្ត្រៃនៅនិងកន្លែងកើតហេតុជាមួយម៉ូតូជនរងគ្រោះនិងសាកសព ។

ដោយឡែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាសាច់ញ្ញាតិនាំយកទៅលំនៅឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីគោយន្តកន្ត្រៃនិងម៉ួតូត្រូវបានសមត្ថកិច្ចនាំយកមករក្សារទុកនៅអធិការនគបាលស្រុករលាប្អៀដើម្បីរងចាំធ្វើការដោះស្រាយតាមនិតិវិធី ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានតំបូងបណ្តាលមកពីអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ទើបបណ្តាលអោយកើតមានគ្រោះថ្នាក់ដូចករណីខាងលើនេះ ។ ជាវុត្ថា 

IMG-20171128-WA0089

IMG-20171128-WA0093

Facebook Comments
Loading...