ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤៥ស្លាក ទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានរុះរើចោលទាំងស្រុង

0
38472

(ត្បូងឃ្មុំ)៖ គិតត្រឹមថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកានេះ ស្លាកគណបក្សសង្គ្រោះជាតិចំនួន៦៤៥ស្លាក នៅទូទាំងខេត្តត្បូងឃ្មុំ ត្រូវបានរុះរើចោលទាំងស្រុង លែងមានទៀតឡើយសម្រាប់ស្លាក និងបដាផ្សេងៗនៅតាមមូលដ្ឋាន យោងតាមប្រធានគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ លោក លី ឡេង ។

WhatsApp Image 2017-11-20 at 4.39.23 PM

ការទម្លាក់ និងរុះរើទម្លាក់ស្លាកនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសួងមហាផ្ទៃ បានប្រកាសលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយ ព្រមទាំងបង្គាប់ឲ្យអាជ្ញាធរគ្រប់រាជធានីខេត្ត ចុះអនុវត្ដសាលដីកាទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ។

ក្រោយតុលាការកំពូលចេញដីកានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យរក្សាភាពស្ងៀមស្ងាត់ ហើយចូលរួមថែរក្សាសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជាក៏ប្រកាស ប្ដេជ្ញាធានាដល់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស របស់កម្ពុជាព្រមទាំងធានាដល់ការបោះឆ្នោត ដែលនឹងធ្វើឡើងជាបន្ដបន្ទាប់នៅឆ្នាំក្រោយនេះ៕

 

WhatsApp Image 2017-11-20 at 4.39.24 PM

WhatsApp Image 2017-11-20 at 4.39.25 PM

WhatsApp Image 2017-11-20 at 4.39.26 PM(1)

WhatsApp Image 2017-11-20 at 4.39.26 PM

WhatsApp Image 2017-11-20 at 4.39.27 PM

WhatsApp Image 2017-11-20 at 4.39.28 PM(1)

WhatsApp Image 2017-11-20 at 4.39.28 PM

Facebook Comments
Loading...