អតីតឆ្មាំជំរុំពួកNazi២នាក់កាលពីជំនាន់អ៊ីត្លែរ័ត្រូវចោទប្រកាន់ពីបទសម្លាប់រង្គាល

0
24890

តាមRTផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អតីតមន្ត្រីSSពីរនាក់ដែលជាឆ្មាំដ៏មានឥទ្ធិពលក្នុងសម័យអ៊ីត្លែរ័បច្ចុប្បន្នមានវ័យជាង៩០ឆ្នាំទៅហើយនោះ ត្រូវប្រឈមមុខជាមួយតុលាការក្រោម បទចោទប្រកាន់ថា បានសម្លាប់មនុស្សដ៏រង្គាលនៅឯជំរុំStutthof ក្នុងអំឡុងសង្គ្រាមលោកលើកទី២។

ជនសង្ស័យទីមួយដែលគេមិនប្រាប់ឈ្មោះមានអាយុ៩២ឆ្នាំ និងជនទីពីរមានអាយុ៩៣ឆ្នាំត្រូវទទួលការចោទប្រកាន់ បន្ទាប់ពីមានការស៊ើបអង្កេតធ្វើឡើងដោយតុលាការប្រទេសអាឡឺម៉ង់ ដែលមានភារកិច្ចស៊ើបអង្កេតបទឧក្រឹដ្ឋដែលកើតមានក្នុងប្រទេសប៉ូឡូញក្នុងសម័យសង្គ្រាមលោកលើកទី២នាយុគ្គសម័យពួកNazi អាឡឺម៉ង់ដឹកនាំដោយមេផ្តាច់ការ អ៊ីត្លែរ័ចូលកាន់កាប់ប្រទេសប៉ូឡូញ។ តុលាការដែលមានមូលដ្ឋាននៅក្នុងទីក្រុងDortmundបាននិយាយថា ភារកិច្ចជាឆ្មាំជំរុំក៏មានការទាក់ទងទៅនឹងការសម្លាប់រង្គាលនោះដែរ។ ពួកគេទាំង ២នាក់បានធ្វើជាឆ្មាំជំរុំStutthofចន្លោះពីឆ្នា១៩៤២ទៅឆ្នាំ១៩៤៥៕

image

Facebook Comments
Loading...