ត្រូវខិតខំធ្វើយ៉ាងណាជម្រុញដល់ស្រ្តី អោយមានការចូលរួមរាល់សកម្មភាពនានានៅក្នុងសង្គម

0
20628

ខេត្តមណ្ឌលគិរី៖ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានស្នើដល់អភិរងខេត្តមណ្ឌលគិរី ទើបឡើងកាន់មុខដំណែងថ្មី ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណាជម្រុញដល់ស្រ្តី អោយមានការចូលរួម រាល់សកម្មភាពនានានៅក្នុងសង្គម ហើយត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ស្រ្តី និងកុមារឲ្យមាន ឱកាសចូលរួមក្នុងការសម្រេចចិត្ត ដើម្បីរួមគ្នាកសាង អភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន ឯកឧត្តម លើកឡើងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលប្រព្រឹត្ត ទៅនៅសាលាខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថាមិនតែប៉ុណ្ណោះត្រូវបន្តយកចិត្តទុកដាក់ សហការជាមួយកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដើម្បីថែរក្សា ការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ រក្សាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរ ព្រមទាំងចូលរួម ទប់ស្កាត់ និងបង្រ្តាបបទល្មើសគ្រប់ប្រភេទ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី បានជម្រុញបន្ថែមដល់លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត ដែលទើបទទួលការតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍ការងារ ពង្រឹង និងពង្រីក ទំនាក់ទំនងឲ្យបានកាន់តែជិតស្និតនៅក្នុងជួរថ្នាក់ដឹកនាំ ព្រមទាំងណែនាំដល់មន្ត្រីក្រោមឪវាទឲ្យមានទំនាក់ទំនងគ្នាបានល្អ ក្នុងការអនុវត្តការងារ ដោយគោរពតាម តួនាទី ភារកិច្ច និងឋានានុក្រមការងារ សំដៅរួមគ្នាកសាង និងអភិឌ្ឍន៍ខេត្ត ឲ្យកាន់តែមានការរីកចម្រើនឈានឡើងថែមទៀត។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីប្រកាសចូលកាន់មុខដំណែង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី គឺលោកស្រី វិន ស៊ីធួន អតីតជាប្រធានការិយាល័យគណៈនេយ្យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានឡើងកាន់មុខដំណែងថ្មី ជាអភិបាលរងខេត្ត ជំនួសលោកស្រី អាយស៊ី សុគន្ធា រី ដែលបានចូលនិវត្តន៍នាពេលកន្លងមក៕ ដោយ៖មនោរម្យ

IMG-20171114-WA0001

Facebook Comments
Loading...