តាំងពីព្រឹកព្រលឹមមកទល់ម៉ោងនេះ ៩:២២យប់ហើយ នៅប្រទេសហ្វីលីពីន (លឿនជាងកម្ពុជា១ម៉ោង) គឺខ្ញុំនៅកំពុងបន្តចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-មេគង្គ។ ចាប់តាំងពីព្រឹកមកទល់ម៉ោងនេះ គឺខ្ញុំបានចូលរួមប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ឋមួយចំនួនទៀតបានជាង១០មកហើយ។ បន្ទាប់ពីកិច្ចប្រជុំកំពូលនេះទៅ គឺខ្ញុំនឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-UN ដែលជាកិច្ចប្រជុំចុងក្រោយសម្រាប់ថ្ងៃទី ១៣ វិច្ឆិកា នេះ។ នៅពេលនេះខ្ញុំកំពុងកំពុងប្រជុំផង និងទទួលទានអាហារសម្រន់ជាមួយគ្នាផងដែរ។ សូមអរគុណដែលបងប្អូនបានផ្ញើសារជូនពរមកខ្ញុំតាមផេក Facebook ខ្ញុំ។
ខ្ញុំនឹករឮកមកដល់បងប្អូនជនរួមជាតិ និងសូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕
Facebook Comments
Loading...