យោងតាមការចុះផ្សាយរបស់ The Sunបានឲ្យដឹងថា David Moyesបានសំរេចដាក់លក់អតីតខ្សែប្រយុទ្ធ Stoke City គឺកីឡាករ Marko Arnautovic ក្រោយពីផ្លាស់មកកាន់ West Ham ទើបតែបាន4ខែប៉ុណ្ណោះ។
កីឡាករសញ្ជាតិអូទ្រីស Marko Arnautovic ត្រូវបានក្លឹបញញួរធំWest Ham ទិញក្នុងតំលៃ២៤លានផោន ដែលជាតម្លៃទិញដូរកីឡាករថ្លៃបំផុតរបស់ក្លឹប។ ប៉ុន្តែ Marko Arnautovic លេងធ្លាក់ទំរង់យ៉ាងខ្លាំង។
ដូចនេះគ្រូបង្វឹកថ្មី David Moyes បានដាកលក់ Arnautovic នៅខែមករាខាងមុខនេះ ដើម្បីប្រមូលមកពង្រឹងក្លឹបឡើងវិញ៕
Facebook Comments
Loading...