Ronaldo យកឈ្នះ Messi លើកពានកីឡាករល្អបំផុតរបស់ពិភពលោក

0
21824

នៅក្នុងពិធីប្រគល់ពានរបស់សហព័ន្ធបាល់ទាត់ពិភពលោកនៅទីក្រុងឡុង កីឡាករដ៏ឆ្នើមរបស់ក្រុម Real Madrid គឺកីឡាករ Cristiano Ronaldo បានយកឈ្នះគូប្រជែងរបស់ខ្លួន Lionel Messi របស់ Barcelona និង Neymar របស់ PSG ដើម្បីឈ្នះពានផ្ទាល់ខ្លួនខាងលើ២ឆ្នាំជាប់គ្នា។ ការឈ្នះពានរង្វាន់កីឡាករល្អបំផុតរបស់ពិភពលោកនេះ ជាលើកទី៥ហើយសំរាប់ Ronaldo នឹងតាមទាន់កំណត់ត្រារបស់ Messi ផងដែរ ដែលធ្លាប់ឈ្នះវា៥ដងដូចគ្នា។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ Ronaldo មានស្នាដៃគួរឲ្យកត់សម្គាល់មួយចំនួនសម្រាប់រដូវកាល ២០១៦-១៧ ដូចជាជួយ Real Madrid ឈ្នះ Champions League និង La Liga ហើយក៏រួមចំណែកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់មានកៅអីទៅ World Cup នៅរុស្ស៊ីផងដែរ៕

4439_large

 

Facebook Comments
Loading...