ដឹងការពិតហើយករណីទារកអាយុ៣ខែ ស្លា…ប់ដោយសារលង់ទឹក គឺម្តាយបង្កើត ជាអ្នកស.ម្លា..ប់

0
570

កណ្តាល ៖ ករណីទារកអាយុ៣ខែ ស្លា..ប់ដោយសារលង់ទឹក ជារឿងមិនពិតនោះទេ  ការពិតគឺម្តាយបង្កើតអាយុ២៤ឆ្នាំជាអ្នកស.ម្លា..ប់។

នៅវេលាម៉ោង៩ ថ្ងៃទី៨ ខែកញ្ញា ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានឆ្លើយតបចំពោះពត៌មានរាយការណ៍អំពីការលង់ទឹកនៃកុមារអាយុ៣ខែ នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្លាំងជំនាញក៏បានកំណត់ថាការស្លាប់នេះ គឺបង្កដោយអំ.ពើឃា.តក.ម្ម។ អ្នកជិតខាង និងសាកស្សីជាច្រើននាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរ ហើយក្នុងរយៈពេល៣ម៉ោង ម្តាយបង្កើតរបស់កុមាររងគ្រោះត្រូវបានកម្លាំងជំនាញកំណត់ជាមុខសញ្ញាសង្ស័យ។

ម្តាយកុមាររងគ្រោះ ដែលមានអាយុ២៤ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីធ្វើការសាកសួរបន្ថែម រហូតឈានទៅដល់ការឆ្លើយសារភាពអំពីសកម្មភាពស.ម្លា..ប់កូនរបស់ខ្លួន និងត្រូវបានកម្លាំងសមត្ថកិច្ចចោតពីបទឃា.តក.ម្មដោយចេទនា៕

Facebook Comments
Loading...