អាមេរិក អះអាងថា កូរ៉េខាងជើងនឹងត្រូវតបស្នងនៅក្នុងសហគមន៍អន្តរជាតិ ប្រសិនបើផ្គត់ផ្គង់សព្វាវុធឱ្យរុស្ស៊ី

0
368

បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក ស៊ូលីវ៉ាន បានឱ្យដឹងថា កូរ៉េខាងជើងនឹងត្រូវតបស្នង ប្រសិនបើហ៊ានលក់អាវុធឱ្យទៅរុស្ស៊ីយកទៅប្រើក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន។

ការថ្លែងរបស់លោក ស៊ូលីវ៉ាន យ៉ាង បែបនេះកាលពីថ្ងៃអង្គារ ធ្វើឡើងបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានអះអាងថា កូរ៉េខាងជើងកំពុងពិភាក្សាជាមួយរុស្ស៊ី អំពីកិច្ចព្រមព្រៀងផ្គត់ផ្គង់អាវុធដ៏ធំមួយ។ លោកនិយាយថា សហរដ្ឋអាមេរិកជឿថា ការចរចារវាងកូរ៉េខាងជើង និងរុស្ស៊ី កំពុងឆ្ពោះទៅមុខយ៉ាងលឿន។

លោក ស៊ូលីវ៉ាន និយាយប្រាប់អ្នកយកព័ត៌មានថា៖ «ការផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសមរភូមិប្រយុទ្ធដើម្បីវាយប្រហារកន្លែងដាក់គ្រាប់ធញ្ញជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់នៃទីក្រុងធំៗពេលរដូវរងារចូលមកដល់ ដើម្បីព្យាយាមដណ្តើមយកទឹកដីដែលជាកម្មសិទ្ធិរបស់ប្រទេសមានអធិបតេយ្យភាពសម័យទំនើប។ វាឆ្លុះបញ្ចាំងមិនល្អពីកូរ៉េខាងជើង ហើយពួកគេនឹងត្រូវតបស្នងចំពោះរឿងនេះនៅក្នុងសហគមន៍អន្តរជាតិ»។ ប្រភព៖ North Korea would pay ‘price’ if it supplies Russia with weapons, US says

Facebook Comments
Loading...