ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង រួមមានលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង និងលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង ព្រមទាំងសហការី ចូលរួមទទួលទេយ្យទានកាពី វត្តលង្កា ព្រះកុសុមារាម សម្រាប់ឧបត្ថម្ភដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង។
ក្នុងឱកាសនោះដែរលោកសុខ សម្បតិ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង បានសម្ដែងការកោតសរសើរ និងដោយគោរពចំពោះសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រមទាំងព្រះសង្ឃ គណកម្មការ និងអាចារ្យ ដែលព្រះអង្គមានព្រះហរទ័យមនុស្សធ៌មបាន បរិច្ចាកនូវ សម្ភារស្បៀងអាហារ និងថវិការដល់កាកបាទក្រហម ទុកសម្រាប់ផ្តល់ជូនដល់អ្នកក្រីក្រនិងអ្នកជួបការលំបាក នឹងទុកជួយដល់ជនរងគ្រោះគ្រប់ប្រភេទដែល ត្រូវការជំនួយជាចាំបាច់ ក្នុងខណ្ឌបឹងកេងកងរបស់យើង។
លោកបន្តថា កាយវិការទាំងកនេះពិតជាបានរួមចំណែកយ៉ាងធំធេងជួយអភិវឌ្ព្យន៍ សង្គមជាតិ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង ជាចុងក្នុងនាមអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង សូមសម្តែងនូវការអរព្រះគុណយ៉ាងក្រៃលែងជូនចំពោះ សម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កា កុសុមារាម ព្រះសង្ឃទាំងអស់នៅក្នុងវត្ត លង្កា កុសុមារាម ដែលបានឧបត្តម្ភមកដល់អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ខ្ញុំព្រះករុណាសូមគោរពជូនពរសម្តេចព្រះធម្មលិខិត បណ្ឌិត សៅ ចន្ទថុល្ល និងព្រះសង្ឃគង់នៅក្នុងវត្តលង្កា កុសុមារាម ទាំងអស់ជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួបញ្ជាក់ថាទេយ្យទាន និងទេយ្យវត្ថុដែលអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ទទួលបាននាពេលនោះ រួមមាន ទឹកក្រូច ២៦កេស -មី មីម៉ាម៉ា ៧កេសធំ មី និង មីម៉ាម៉ាកំប៉ុង ២កេសធំ -ផ្លែឈើកំប៉ុង ១កេស -ទឹកសុទ្ធ ៤៦កេស -ទឹកដោះគោ ៩កេសធំ
-ស្ករស ៦កេស -ត្រីខ ១១៨៧កំប៉ុង -អូវ៉ាន់ទីន ៣កេស -អំបិល ៧កេស និង-បច្ច័យចំនួន ២,០០០,០០០រៀល។ សរុបសម្ភារៈទាំងអស់ខាងលើជាបច្ច័យចំនួន ១២,៩៧២,១០០រៀល៕