ផឹកប៉ះស្រាជេរ បុរសម្នាក់ជិះឡានទំនើបម៉ាកឡង់គ្រីស័រទៅទិញកាតទូរស័ព្ទពេលអ្នកលក់ថាអត់មានក៏ចាប់ផ្ដើមស្រែកជេរ និងបញ្ចេញក្បាច់ហនុមានសំដែងឬទ្ធិផ្អើលបុរីកីឡា

0
236

ភ្នំពេញ ៖ បុរសម្នាក់ក្នុងសភាពស្រវឹងទំនងផឹកប៉ះស្រាជេរ បានជិះឡានទំនើបម៉ាកឡង់គ្រីស័រទៅរកទិញកាតទូរស័ព្ទពេលអ្នកលក់ថាអត់មានលក់ក៏ចាប់ផ្ដើមស្រែកជេរផ្អើលបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣។

បើតាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើបើករថយន្តមួយគ្រឿង ម៉ាកLAND CRUISER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3135 ទៅឈប់នៅចំណុចកើតហេតុ សួររកទិញកាតទូរស័ព្ទ លុះដល់ស្ត្រីៗ នៅផ្ទះអ្នកលក់ដូរ ប្រាប់ថាអត់មានលក់ទេលោកពូ បែជាបុរសខាងលើជះកំហឹង ខឹងជេរប្រមាថប្រើពាក្យអសុរស ទៅលើស្ត្រីៗនៅកន្លែងកើតហេតុ ផ្អើលអស់អ្នកដំណើរតាមផ្លូវ រហូតដល់ពលរដ្ឋអត់ទ្រាំមិនបានក៏ថតវីដេអូចែកចាយពេញបណ្ដាញសង្គមព្រមព្រៀត។

យើងមិនដឹងថាគាត់ផឹកប៉ះស្រាអីទេ តែម្ចាស់ឡានដែលស្រវឹងជោគជាំនោះបានបញ្ចេញក្បាច់ហនុមានសំដែងឬទ្ធិដាក់អ្នកលក់ផងដែរ៕

Facebook Comments
Loading...