ស្ត្រីម្នាក់ដង្ហើយសុំកិច្ចអន្តរាគមន៏ សម្តេចតេជោ ក្រោយពីលោកប្តី មានតួនាទី ជានាយប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រើហឹង្សាជាបន្តបន្ទាប់និងយកកាំភ្លើងអាកា គំរាម បាញ់សម្លាប់ប្រពន្ធ ប្អូន ត្រូវបានមន្ត្រីថ្នាក់ខេត្តឃុបឃិតគ្នាដោះលែង

0
351

ត្បូងឃ្មុំ ៖ ស្ត្រីរងគ្រោះឈ្មោះ អ៊ុ ឡានី អាយុ ៣៦ឆ្នាំ បានដាក់ពាក្យ បណ្តឹង ទៅស្ថាប័នចំនួនបី គឺអគ្គស្នងការនគបាលជាតិ ក្រសួងយុត្តិធម៌ និងជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សុំឲ្យជួយអន្តរាគមន៏ រកយុត្តិធម៌ និងការពារសុវត្តិភាព បន្ទាប់ពីលោក ធាម ដែន មានតួនាទី ជានាយប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវជាប្តី ដែលតែងតែ ប្រើហឹង្សា វាយធ្វើបាប រាប់ឆ្នាំ និងយកកាំភ្លើង គំរាម បាញ់សម្លាប់គាត់ ត្រូវបានមន្ត្រីមួយចំនួន ក្នុងខេត្តឃុបឃិតជាមួយឲ្យលោក ធាម ដែន រត់គេចខ្លួនបាត់ ពីស្នងការនគរបាលខេត្ត បាត់យ៉ាងស្រួល   ធ្វើឲ្យគាត់និងកូនៗ ព្រួយបារម្មពីសុខសុវត្តិភាព។

យោងតាមពាក្យ បណ្តឹងស្ត្រី រងគ្រោះឈ្មោះ អ៊ុ ឡានី អាយុ ៣៦ឆ្នាំ មុខរបរស្ត្រីមេផ្ទះ រស់នៅភូមិរោងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដាក់ជូនទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន សូមប្តឹង ប្ដីរបស់ខ្លួន ឈ្មោះ ធាម ដែន ជានាយប៉ុស្ដិ៍នគរបាលការពារព្រំដែនបឹងជ្រោង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទប្រើអំ.ពើ..ហឹ..ង្សាលើរា..ងកាយ និងប្រើ.អា..វុ.ធ គ..ម្រា..មស..ម្លា..ប់មកលើអ្នកស្រី។ ស្ត្រីរងគ្រោះជាប្រពន្ធ បន្តថា គាត់ និងប្ដីឈ្មោះ ធាម ដែន អាយុ ៤២ឆ្នាំ បានរួមរស់ជាប្ដីប្រពន្ធជាមួយគ្នា អស់រយៈពេល១៥ឆ្នាំមកហើយ ដោយមានកូនក្នុងបន្ទុកចំនួន ៣នាក់។ ប៉ុន្តែប្ដីឈ្មោះ ធាម ដែន តែងតែផឹកស៊ី មានស្រីញីខាងក្រៅ មក រករឿងជេ.រដៀ..ល ប្រ.មា..ថ និងប្រើហឹង្សា លើលោ.កស្រី នៅចំពោះមុ.ខកូ.នៗ កូនចៅក្នុងផ្ទះ និងមុខមិត្តភក្តិគាត់ជារឿយៗ ហើយថែមទាំងបានវាយធ្វើបាបលើរាងកាយ តាំងពីកូនទី២ រហូតដល់កូនទី៣ និងយ.កកាំ.ភ្លើ…ងម.កគម្រា..មបា.ញ់ស..ម្លា..ប់ ប្អូន ប្រុស និងលោកស្រីជាញឹកញ៉ាប់ផងដែរ ព្រោះតែខ្លាចកូន កំព្រា គ្មានឪពុក គាត់សុខចិត្តទ្រាំ ដោយសារតែខ្លាច ពីទង្វើរ ហឹង្សា និង យកកាំភ្លើងអាការ រកបាញ់សម្លាប់ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហើយឯកឧត្តម ក៏បានបញ្ញា ឧត្តមសេនីយឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកផែន ឲ្យបញ្ជូនកម្លាំងចុះធ្វើកិច្ចការ នេះយ៉ាងយកចិត្តទុកដាក់ ដោយគាត់បានបន្តចាត់ជំនាញ២រូបពីថ្នាក់លើចុះធ្វើកិច្ចការនេះជាមួយស្នងការនគរបាល ខេត្តត្បូងឃ្មុំ កោះហៅឈ្មោះ ធាម ដែន មកសាកសួរក្នុងវិន័យនគរបាលរួមជាមួយមន្ត្រីជំនាញនៃការិយាល័យប្រឆាំង អំពើហឹង្សានិងការជួញដូរមនុស្ស  កម្លាំងជំនាញបានសាកសួរអស់រយៈពេលច្រើនថ្ងៃដើម្បីកសាងសំណុំរឿងរៀបចំ ភស្តុតាងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ពេលព្រះរាជអាជ្ញាយល់ព្រមឲ្យបញ្ជូនសំណុំរឿង និងឲ្យនាំខ្លួនឈ្មោះ ធាម ដែន  ទៅតុលាការស្រាប់តែនៅថ្ងៃទី០៨ ប្រហែលម៉ោង៣រសៀល បែរជាផ្ដល់ព័ត៌មានថាជនសង្ស័យឈ្មោះ ធាម ដែន រត់គេចខ្លួនបាត់ហើយ  ការបណ្តោយឲ្យជននេះគេចខ្លួនបាត់បានធ្វើឲ្យក្រុមគ្រួសារនាងខ្ញុំទាំងអស់ កាន់តែមានភាពភ័យខ្លាចយ៉ាងខ្លាំងចំពោះសុវត្ថិភាព និងអស់ទំនុកចិត្ត អស់ក្តីសង្ឃឹមចំពោះថ្នាក់ដឹកនាំនិងមនន្ត្រី ជំនាញនៃស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្រ្តីជំនាញដែលឡើងពីអគ្គស្នងការនគរបាលជាតិ ដែលបាន បណ្តោយឲ្យជនដៃដល់មានចរិតកាចសាហាវរូបនេះរត់ចេញពីស្នងការខេត្តដោយខ្វះការទទួលខុសត្រូវ និងមានចម្ងល់ថា តើឈោ្មះ ធាម ដែន រត់តាមណា?? នាងខ្ញុំនិងក្រុមគ្រួសារភ័យខ្លាចខ្លាំងណាស់ ព្រោះឃើញថ្មីៗនេះមាន ករណីប្ដីបាញ់សម្លាប់ប្រពន្ធនិងបងប្អូននៅខេត្តសៀមរាបយ៉ាងសាហាវ។

សម្តេចនាយករដ្ឋមន្ត្រីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្រោយពី ឈ្មោះ ធាម ដែន រត់ចេញពី ស្នងការខេត្តបាន ដូច្នេះ រាល់ថ្ងៃកូនចៅរស់ក្នុងការភ័យខ្លាច ខកខានការរៀនសូត ទៅណាមកណាបារម្ភគ្រប់ជំហ៊ាន រស់ទាំងភ័យខ្លាច។ ព្រោះតែ កម្លាំងនគរបាលធ្វើការដោយឃុបឃិតគ្នា ដោះលែងជនដៃដល់ តើឲ្យប្រជាពលរដ្ឋសង្ឃឹមលើអ្នកណាទៀតបើឆ្លើយដាក់ គ្នាដូចសម្ល កំពិសយ៉ាងដូច្នេះ? ។

ជាចុងក្រោយ ស្ត្រីរងគ្រោះសូមណូមពរសុំឲ្យសម្តេចតេជោជួយអន្តរាគមន៏និងរកយុត្តធម៌  ៖១- សូមសម្តេចពុកមេត្តាឲ្យក្រសួងពាក់ព័ន្ធមានចំណាត់ការ និងចាប់ខ្លួនជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ២- សូមដាក់ទោសកំហុសទៅលើស្នងការ ស្នងការរងទទួលបន្ទុក និងមន្ត្រីពាក់ព័ន្ធ នៃស្នងការនគរបាល ខេត្តត្បូងឃ្មុំ រួមទាំងមន្ដ្រីនគរបាលដែលពាក់ព័ន្ធក្នុងនិតិវិធីនៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ដែលចុះទៅធ្វើការនៅស្នងការខេត្ត មានចេតនាឲ្យជនដៃដល់គេចខ្លួន មុនពេលត្រៀមញ្ជួនទៅតុលាការ ៣- ស្នើសុំកិច្ចការពារសុវត្ថិភាពដល់ក្រុមគ្រួសារនាងខ្ញុំ។

ជុំវិញបញ្ហខាងចោទប្រកាន់ខាងលើអង្គភាពយើងមិនទាន់សុំការបកស្រាយពីសមត្ថកិច្ចពាក់ពន្ធ័នៅឡើយទេ។ សូមបញ្ជាក់ថា៖ ឈ្មោះ ធាម ដន មានចរិតកាចសាហាវណាស់ធ្លាប់បាញ់បោះ តែងគម្រាម និងជម្រុញឲ្យ នាងខ្ញុំទៅប្តឹងគាត់ដល់ណាក៏មិនឈ្នះដែរ ដោយគាត់មានខ្សែធំៗចាំជួយ។

Facebook Comments
Loading...