ពលរដ្ឋសំណូមពរអាជ្ញាធរមានសមត្ថកិច្ចឲ្យជួយចាត់វិធានការបង្ក្រាបល្បែងភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែង នៅទល់មុខបេនឡានក្រុង ក្នុងភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ផងទាន

0
379

ភ្នំពេញ ៖ ជាប្រជាពលរដ្ឋ និងមហាជនទូទៅ បានសូមសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសងមួយកន្លែង ប្រភេទជល់មាន់តាមប្រព័ន្ធអនឡាញនេះ កំពុងបើកដំណើរការលេងភ្នាល់យ៉ាងគគ្រឹក​គគ្រេងដោយចំហរ ស្ថិតនៅលើប្រឡាយខាងមុខបេនឡានក្រុង នាខាងលិចភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពដែលអង្គភាពសារព័ត៌មាន CSN News ទទួលបាន បានឲ្យដឹងថា ម្ចាស់ល្បែងភ្នាល់ជល់មាន់តាមអនឡាញ ដែលគេស្គាល់ស្ទើរគ្រប់ៗគ្នា ថាជាទីតាំងប្រព្រឹត្តបទល្មើសរបស់ឈ្មោះអាប៊ិនជនជាតិវៀតណាម (ហៅ18) បានកំពុងបើកលេងយ៉ាងរលូន ខណះដែលអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ហាក់មើលមិនឃើញ សោះ មិនដឹង ថា ម្ចាស់ទីតាំង នោះ ចេះ បំបាំង កាយ ទីតាំង មិនអោយ អាជ្ញាធរ មើលឃើញរឺយ៉ាងណា ?។

បើតាមប្រភពពីជនជាតិវៀតណាមដូចគ្នា ដោយមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ CSN News អោយដឹងថា ម្ចាស់ទីតាំងបនល្បែងឈ្មោះអាប៊ិន (ហៅ១៨) បានលួចបើកប្រភេទល្បែងស៊ីសងតាមប្រព័ន្ធអនឡាញស្ទើរគ្រប់ប្រភេទ ដែលគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយចំនួនទៀត ស្ថិតនៅខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ ក្រៅពីលួចបើកប្រព្រឹត្តបទល្មើល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនេះ នៅភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សូមរំលឹកថា បញ្ហាល្បែងស៊ីសង ជាប្រធានបទក្ដៅគគុក ត្រូវបាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ សែន បានដាក់បទបញ្ជាឲ្យមន្ដ្រីពាក់ព័ន្ធគ្រប់រូប ចុះបង្ក្រាបដូចភ្លៀងរលឹម ដោយមិនឲ្យមានក្នុងមូលដ្ឋានរបស់ខ្លួនទៀតនោះទេ ជាពិសេសគឺតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ប៉ុន្ដែអ្វីជាការកត់សម្គាល់មានល្បែងស៊ីសងភ្នាល់ជល់មាន់តាមអនឡាញស្ថិតនៅលើប្រឡាយខាងមុខបេនឡានក្រុង នាខាងលិចភូមិសែនសុខទី៣ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

នៅតែអាចបើកលេងបាន យ៉ាងរលូនដដែល។ ប្រភពដដែលបន្តថា ជារាងរាល់ថ្ងៃមាន មនុស្សម្នា ចូលលេងជាហូហែមិនដែលដាច់ឡើយ។ ហើយក៏បើកលេងយូណាស់មកហើយ មិនដឹងថា ហេតុអីបានជា អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មើលមិនឃើញ សោះ។

សំណូមពររបស់ប្រជាពលរដ្ឋ និងមហាជន ដែលទទូចស្នើរសុំឲ្យមានកិច្ចអន្តរាគមន៍ក្នុងការបង្ក្រាបបនល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញ របស់អាប៊ិន ជនជាតិវៀតណាម (ហៅ១៨) ក៏ដូចជាប្រភពមួយចំនួននេះ, អង្គភាពសារព័ត៌មាន CSN News នៅពុំទាន់សុំការបកស្រាយបំភ្លឺនៅឡើយទេ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ពិសេសអាជ្ញាធរមានសមត្ថកិច្ចខណ្ឌសែនសុខ ជុំវិញការបណ្ដាលឲ្យកើតមាននូវបនល្បែងស៊ីសងខុសច្បាប់ ដែលបង្កឲ្យកើតមាននូវបទល្មើសចោរកម្មផ្សេងៗកើតឡើង នៅក្នុងមូលដ្ឋាន ដូចជាអំពើ លួច ឆក់ ប្លន់ជាដើមនោះ៕

 

Facebook Comments
Loading...