ប្តីលើកដៃបាញ់សម្លាប់ អតីតប្រពន្ធ ប្អូន និងបងថ្លៃ រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ខណៈក្តីក្តាំងលែងលះគ្នានៅតុលាការមិនទាន់ចប់

0
371

សៀមរាប ៖ សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា បុរសម្នាក់បានចូលទៅ ក្នុងផ្ទះ បាញ់សម្លាប់ អតីត ប្រពន្ធ ប្អូន នឹង បងថ្លៃស្រីបណ្តាលឲ្យស្លាប់ អោយរងរបួស ធ្ងន់រួចបាញ់ សម្លាប់ខ្លួនឯងតាមក្រោយ ព្រោះតែជម្លោះ ក្នុងគ្រួសារសង្ស័យ រឿងចែកទ្រព្យ សម្បត្តិ ក្រោយពីលែងលះគ្នា។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាការណី បាញ់ ប្រហារនេះ បានកើតឡើង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ បុរសជាខ្មាន់កាំភ្លើង ដែលគេស្គាល់ឈ្មោះហៅក្រៅថា “អាផ្នូក” បានចូលទៅ ធ្វើសកម្មភាពបាញ់សម្លាប់អតីតប្រពន្ធ ប្អូនថ្លៃនិង ថ្លៃរបស់ខ្លួន ជាបន្តបន្ទាប់នៅទីតាំងផ្សេងគ្នា នៅក្នុងផ្ទះស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។ តាមការស្រាវជ្រាវបឋមបានឲ្យដឹងថា ពីដំបូងឡើយជនដៃដល់ចូលមកក្នុងផ្ទះបាញ់សម្លាប់ប្អូនថ្លៃប្រុស ដោយកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក និងចាក់សោរបង្ខាំងក្មេងស្រីម្នាក់ទុកក្នុងផ្ទះហើយចេញបាត់។ បន្ទាប់មកជនដៃដល់ទៅបាញ់បងថ្លៃស្រីកំពុងលក់ដូរក្នុងផ្សារលើ ហើយបន្តទៅបាញ់អតីតប្រពន្ធដែលកំពុងលក់ដូរនៅផ្ទះក្នុងផ្សារលើដូចគ្នា រួចក៏បាញ់ខ្លួនឯងតែម្តង។

ប្រភពព័ត៌មានបានបន្ដទៀតថា ខ្មាន់កាំភ្លើង និងប្រពន្ធទើបតែលែងលះគ្នា ហើយការបាញ់ប្រហារនេះ សង្ស័យផ្ដើមចេញពី គំនុំជម្លោះចែកទ្រព្យសម្បត្តិ ខណះជនសង្ស័យ និងស្ត្រីរងគ្រោះ កំពុងតតាំងក្តីគ្នានៅតុលាការ នៅឡើយ។ យ៉ាងណាក៏ដោយ សមត្ថិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយទេជុំវិញហេតុការណ៍នេះ។ បើតាម លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ឲ្យដឹង ថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន៣ទីតាំង ទី១បាញ់ប្អូនថ្លៃប្រុសស្លាប់ ទី២បាញ់បងថ្លៃស្រី និងទី៣បាញ់ប្រពន្ធនៅកន្លែងលក់ដូរ ហើយជនសង្ស័យបាញ់ខ្លួនឯងតែម្ដង ដោយជនសង្ស័យ ជាជនស៊ីវីល។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត បញ្ជាក់ថា ជនសង្ស័យបានលែងលះគ្នា ជាមួយ អតីតប្រពន្ធ កាលពីពេលថ្មីកន្លងមកនេះ និងកំពុងមានការប្ដឹងផ្ដល់គ្នានៅតុលាការផងដែរ។តែយ៉ាងណារឿង រ៉ាវលំអិត នៅមិនទាន់ ច្បាស់នៅឡើយទេ ទាល់តែជនរងគ្រោះ ធូស្រាល ពីរបួសទើបដឹងការពិត។ ជនរងគ្រោះទី១ ឈ្មោះយ៉ង ផល្លី ភេទស្រី អាយុ៣៩ឆ្នាំ។ ទី២ ឈ្មោះ យ៉ង់ ស្រីមុំ អាយុ៤៧ឆ្នាំ។ ចំណែកជនសង្ស័យមឈ្មោះ ផា លាងហែ ភេទប្រុសអាយុ៤៣ឆ្នាំ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕

Facebook Comments
Loading...