សមយុទ្ធនាគមាស២០២៣ កម្ពុជា-ចិន ចាប់ផ្តើមដោយភាគីទាំងពីររំពឹងថាសមយុទ្ធនេះជួយពង្រឹងចំណងមិត្តភាពយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយបន្ថែម

0
339

សមយុទ្ធនាគមាសរវាងកម្ពុជានិងចិន ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ដោយភាគីទាំងពីររំពឹងថាសមយុទ្ធនេះនឹងក្លាយជាផ្នែកមួយគាំទ្រដល់ទំនាក់ទំនងទ្វេភាគីក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ បន្ទាប់ភាគីទាំងពីរបង្កើនកម្រិតមិត្តភាពដល់មិត្តត្បូងពេជ្យនៅដើមឆ្នាំនេះ។

សមយុទ្ធនាគមាស ឆ្នាំ២០២៣ ជាលើកទី៥មកហើយ ដែលឆ្នាំធ្វើឡើងរយៈពេល ១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន នាគមាស ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២៣ លោកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញជំនឿជាក់ថា សមយុទ្ធរួមរវាងកងទ័ពកម្ពុជានិងចិននៅឆ្នាំនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់គាំទ្រដល់ទំនាក់ទំនងក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបង្កើនកិច្ចសហប្រតិបត្តិការនិងមិត្តរវាងប្រទេសទាំងពីរកាន់តែរឹងមាំលើគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យសន្តិសុខ និងការពារជាតិ។

Facebook Comments
Loading...