អាជ្ញាធរខណ្ឌបឹងកេងកង ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡាមកពីប្រទេសនានា ឲ្យបានល្អដូចកាលដែលយើងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កន្លងមក

0
434

ភ្នំពេញ ៖ នៅសល់៥១ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលប្រទេសកម្ពុជាយើងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានបារ៉ាហ្គេម លើកទី១២ ហើយអាជ្ញាធរតាំងពីថ្នាក់ភូមិ សង្កាត់ រហូតដល់ខណ្ឌបឹងកេងកងរបស់យើង ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីទទួលស្វាគមន៍មេដឹកនាំ និងប្រតិភូកីឡាមកពីបណ្តាប្រទេសនានា ដោយកម្លាំងរបស់យើត្រូវធ្វើឲ្យបានល្អឲ្យដូច កាលដែលយើងទទួលស្វាគមន៍កិច្ចប្រជុំកំពូលអាស៊ាន កន្លងមកផងដែរ។

​យើង​ទាំង​អស់​គ្នាបាន​និងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាល ​ប្តេជ្ញា​ចិត្ត​ខ្ពស់ក្នុង​ការ​ត្រៀម​រៀបចំ​គ្រប់​ផែន​ការ​សកម្ម​ភាព​ទាំង​អស់​ឱ្យបាន​គ្រប់​ជ្រុងជ្រោ​យ ​ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិ​ការណ៍​កីឡា​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​របស់​កម្ពុជា ​ក្រោយ​រង់ចាំ​អស់​រយៈ​ពេល​៦៥​ឆ្នាំនេះ​ ឲ្យទទួល​បាន​ជោគ​ជ័យ​ដ៏​ធំធេង​ជូន​ជាតិ ​និង​កំណត់​ត្រា​ជា​ប្រវ​ត្តិសាស្ត្រ​អាស៊ាន​ផង​ដែរ​»។ ទាំងនេះគឺជាការលើកឡើងរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ។

លោកបន្តថា ការងារសន្តិសុខសណ្តាប់គឺសំខាន់ណាស់ ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ក៍ដូចជាទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរក្បួនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋគ្រប់រូបទាំងអស់ផងដែរ ហើយគណៈបញ្ជាការឯកភាពខណ្ឌគឺធ្វើរហូត មិនគិតថាថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកនោះទេ។

លោកបន្តថា ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នេះផងដែរកម្លាំងរបស់យើង ត្រូវមើលឲ្យមែនទែននៅតំបន់ផ្សារដែលមានរថយន្តចតគ្មានសណ្តាប់ធ្នាប់ ដែលបានធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពផ្សារ និងមានការកស្ទះ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ម៉្យាងទៀតត្រូវកំណត់គោលដៅកន្លែងណាដែលអាចមានបញ្ហា ពិសេសដីឡូត៍ដែលទុកចោលត្រូវផ្សព្វផ្សាយឲ្យម្ចាស់សំអាត កាំឆ្កាព្រៃឲ្យអស់ ជាងនេះទៅទៀតត្រូវត្រួតពិនិត្យមើលក្រែងមានផ្លូវសំបុកមាន់ និងការូឡាដែលអាចមានបែកបាក់ជាអន្លើ ត្រូវរាយការណ៍និងជួសជុលជាបន្ទាន់។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌ ក៍បាននែនាំដល់សង្កាត់ត្រូវផ្តល់របាយការណ៍ការងាររបស់ខ្លួន ជារៀងរាល់ថ្ងៃ ពិសេសត្រូវចុះពិនិត្យ ទង់ជាតិដាក់ឲ្យបានគ្រប់ផ្ទះ និងនែនាំដល់សណ្ឋាគារ ខុនដូ ផ្ទះសំណាក់ ត្រូវថតលិខិតឆ្លងដែន និងអត្តសញ្ញាណប័ន គ្រប់អ្នកដែលមកស្នាក់នៅទាំងអស់ គឺត្រូវធ្វើរហូតតែម្តង។ ជាចុងក្រោយលោកក៍បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ខណ្ឌ និងសង្កាត់ទាំងអស់ត្រូវបន្តឃ្លាំមើល ក្នុងមូលដ្ឋានរបស់ខ្លួនក្រែងមានជនឆ្លៀតឱកាសលួចធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ៕

 

Facebook Comments
Loading...