រឿងថ្មីមួយទៀត ប៉ូលីសចរាចរណ៏នៅគោលដៅ ហួសស្គន់បន្តិច ចាប់ឡានគេអត់មានកំហុស គំរាមដកពន្ទុរនិងផាកពិន័យ១៥ម៉ឺនរៀល ដល់គេធ្វើរឿងនេះវិញស្ងាត់មាត់ឈឹង អត់ផាកទេ ទៅទៅ

0
330

ភ្នំពេញ ៖ មិនដឹងពិត រឺយ៉ាងណាទេ រឿងប៉ូលីសចរាចរណ៏ ចាប់គេផាកពិន័យគ្មាន កំហុស បានកើតឡើងទៀត ហើយនៅគោលដៅ ហួសស្គន់បន្តិច ក្នុងខេត្តកំពង់ចាម ប៉ូលីស១០នាក់ ចាប់ឡាន គេអត់មានកំហុស គំរាមដកពន្ទុរនិងផាកពិន័យ១៥ម៉ឺនរៀល ដល់គេបង្ហាញវិដេអូកាំមេរ៉ា ស្ងាត់មាត់ឈឹង អត់ផាកទេទៅៗចប់រឿង។ នេះបើយោងតាម ម្ចាស់គណនី ហ្វេកបុកឈ្មោះ (រាជនី ធីតាសួគ៌)ដែលបានសសេរសារបង្ហោះ កាលពីម្សិលមិញ ពីភាពអយុត្តិធម៌ របស់ខ្លួន ដែលត្រូវប៉ូលីសចរចរណ៏គោលដៅ ហួសស្គន់បន្តិច ចាប់ផាកពិន័យ គាត់ដោយគញមានកំហុស។ តែយ៉ាងណាអង្គភាព យើងមិនអាចសុំការបកស្រាយពីភាគី ប៉ូលីសចរាចរណ៏គោលដៅ ខាងលើបាននៅឡើយ។
យោងតាម ម្ចាស់គណនី ហ្វេកបុក (រាជនី ធីតាសួគ៌) បានសសេរសារបង្ហោះ ដោយមានខ្លឹមសារ ទាំង ស្រុង ដូច្នេះថា « ខេត្តកំពង់ចាម ហួសស្គន់តិច (រឿងអយុតិធម៌ ខ្ញុំជួបមិញៗ)ខ្ញុំបើកឡានល្បឿន30km/h ល្បឿនកំណត់60km/h ខាងប៉ូលិសចរាចរណ៍ថត ល្បឿនឡានខ្ញុំ បង្ហាញភស្តុតាងថាខ្ញុំបើកបរល្បឿន86km/h (ខ្ញុំឆ្ងល់ អត់យល់ ហើយខ្ញុំក៏តវ៉ា មិនជឿលើភស្តុតាង ដែលប៉ូលិសថត បង្ហាញទេ) ឈ្លោះប្រកែកគ្នាខ្លាំង សម្តីពួកគាត់កាចៗណាស់ ហាមាត់ច្បាប់ បិតមាត់ច្បាប់ សួររកប័ណ្ណបើកបរ ឯកសារផ្សេងៗ ដូចខ្ញុំអ្នកទោស? ខាងប៉ូលិសចរាចរណ៍ អោយខ្ញុំបង់លុយ15មឿនរៀល និងដក2ពិន្ទុរ ខ្ញុំមិនព្រមដាចខាត់ ខ្ញុំខលទៅវិទ្យុABC និយាយរឿងនេះភ្លាម គ្រួសារខ្ញុំ ចូលក្នុងឡានឆែកកាំមេរ៉ា សុវត្ថិភាព ពិនិត្យជាក់ស្ដែង ស្រាប់តែ ខាងប៉ូលិសចរាចរណ៍ថា ទៅចុះ អត់ខុសអីទេ ទៅបាន អត់ផាកពិន័យទេទៅៗ ចប់រឿងយីស? ប៉ូលិសចរាចរណ៍ជិត10នាក់ កៀបខ្ញុំអត់បាន មានប្រជាជនរងគ្រោះ និង ជួបរឿងអយុត្តិធម៌ បែបនេះច្រើនណាស់ តែ គ្មានភស្តុតាងដើម្បីតវ៉ាទេ ព្រោះទីតាំង ដែលផាកពិន័យ ហាមថតរូប ហាមថតសម្លេង តើប្រជាជនស្លូតត្រង់ មានភស្តុតាងអី ដើម្បីតតាំង? នេះខ្ញុំខ្លាំង ដាច់អហង្ការ ម៉ឺងម៉ាត់ និងមិនខ្លាចនិងតតាំង ខ្ញុំមិនខុស រួចពីក្រញាំបីសាចជញ្ជក់ឈាម ខ្ញុំសរសេរ post បែបនេះ អាចប្រឈមនិងរឿងផ្សេងទៀត តែខ្ញុំអត់ខ្លាចទេ ជារឿងពិតដែលខ្ញុំជួប ហើយវាជារឿងអយុត្តិធម៌សម្រាប់ខ្ញុំ (រាជនី ធីតាសួគ៌)។
ក្រោយពី បង្ហោះសារ បានប៉ុន្មានម៉ោង ម្ចាស់គណនី ខាងលើ ក៏បាន សសេរសារ បង្ហោះ បន្ថែមទៀតថា «ល្បីបាត់ ល្បីដោយមិនដឹងខ្លួន ដឹងតែគេកោះហៅទៅបំភ្លឺហើយ ភ័យណាស់ ហី ល្បឿនឡាន30km/h ដល់ការចាប់ល្បឿនរបស់ប៉ូលិសចរាចរណ៍ ភស្តុតាង86km/h តើអោយជឿម៉េច ? គេផ្សេងគេអោយលុយគ្រប់ៗគ្នា 10$ 5មឿនរៀល 10មឿនរៀល គេមិនហ៊ានតវ៉ាទេ ហើយប៉ូលិសថា ខ្ញុំអីក៏ហ៊ានម្លេះ 1000នាក់មិនទាន់ជួប1ទេ ខ្ញុំឆ្លើយថា គេផ្សេងជារឿងគេ ខ្ញុំនិយាយតែរឿងខ្ញុំ បើខ្ញុំខុស ខ្ញុំព្រមបង់លុយពិន័យ និងព្រមអោយដកពិន្ទុរ ខុសគ្នាឆ្ងាយណាស់ រឿងអីមិនឆ្ងល់? ហីខ្ញុំបើយឺតៗគើមៗសោះ ហី មកពិន័យលើសល្បឿន 15មឿនរៀល និងដក2ពិន្ទុរ ខ្ញុំគឺ មិនសុខចិត្តដាច់ខាត»។
ជុំវិញ ការចោទប្រកាន់ខាងលើអង្គភាពយើងមិនទាន់អាច សុំការបំភ្លឺពី ភាគីប៉ូលីសចរចរណ៏បានទេ អង្គភាពយើងរងចាំការបកស្រាយជានិច្ច។ សូមរំឡឹកថា កន្លងទៅ នាយឧត្តមសេនីយ៏ នេត សាវឿន អគ្គស្នងការនគ បាលជាតិបាន ប្រាប់ទៅកាន់ស្នងការនគរបាល ខេត្ត រាជធានី នាយកដ្ឋានចរាចរណ៏ ឲ្យណែនាំដល់ ប៉ូលីស នៅតាមគោលដៅ ឲ្យអនុវត្តឲ្យបានត្រឹមត្រូវ បើរថយន្តគេមិនខុស សូមកុំហៅរថយន្តគេឲ្យឈប់ដើម្បីត្រួតពិនិត្យ រកនេះរកនោះឲ្យសោះ៕

Facebook Comments
Loading...