បុរសម្នាក់បំបែកហ្វូងក្មេងស្ទាវដេញកាប់គ្នា ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យរងរបួសមនុស្ស ៤នាក់នៅខណ្ឌចំការមន

0
289

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមដេញវ៉ៃ និងកាប់បុរសពីរនាក់ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណៈ នោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែងកើតហេតុចេញមកដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវ តែក្មេងស្ទាវក៏ស្ទុះចូល មកធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះ បណ្ដាលឱ្យរងរបួសចំនួន៤នាក់ រួចឡើងជិះរថយន្តព្រូស មិនចាំស្លាកលេខគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចមុខហាងមួយកន្លែង ម្ដុំច្រមុះជ្រូកក្បាលថ្នល់ តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

Facebook Comments
Loading...