ប្រជាការពារភូមិម្នាក់ និងបុរស ស្ត្រី ចំនួន៣នាក់ត្រូវយុវជនម្នាក់កាប់ ឲ្យរងរបួស សង្ស័យបែកថ្នាំ

0
604

ខេត្តព្រះសីហនុ ៖ ប្រជាការពារភូមិម្នាក់ និងបុរស ស្ត្រី ចំនួន៣នាក់  រងរបួសដោយសារជនសង្ស័យម្នាក់កាប់  មានជនរងគ្រោះជាកម្លាំងប្រជាការពារភូមិម្នាក់ ក្រោយពីកម្លាំងប្រជាកាពារ និងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះ ។

លោក វរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានអោយដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពី ថ្ងៃទី១៦ តុលា ឆ្នាំ២០២២ នៅបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ ចាន់ថន ភេទប្រុស មុខរបរមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះទាំង៣រូប រួមមាន ១-ឈ្មោះ ស៊ី ស្រីពេជ្រ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅស្នាក់នៅ ភូមិវាលមាស ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវ១កាំបិតចំកំភួនដៃខាងស្តាំ ដេរ៣ថ្នេរ) ២-ឈ្មោះ ហេង សុភ័ក្រ ភេទ ប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវចំនួន៣កាំបិត ចំកំភួនដៃខាងស្តាំ ស្មារខាងឆ្វេងនិងខ្នង) និង៣-ឈ្មោះ ណុបវ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវ១កាំបិត ចំភ្លៅខាងស្តាំដេរ១០ថ្នេរ)។

ករណីហិង្សាដោយចេតនា (បែកថ្នាំ)នេះ  កើតឡើង បង្កដោយជនសង្ស័យម្នាក់ឈ្មោះ ចាន់ថន បានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោកាប់ទៅលើប្រជាពលរដ្ឋ ពេលកំពុងធ្វើដំណើរតាមដងផ្លូវជាតិ បណ្តាលឲ្យរងរបួសចំនួន២នាក់ ។ បន្ទាប់ពីធ្វើសកម្មភាពរួច កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាម និងប្រជាការពារបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងនិងប្រជាការពារ កំលាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបជនសង្ស័យនេះ បានភ្លាមៗនៅកន្លែងកើតហេតុ។ ក្នុងការចុះបង្ក្រាបនោះ ជនសង្ស័យបានគ្រវាសកាំបិតបណ្តាលឲ្យត្រូវប្រជាការពារឃុំបិតត្រាំងម្នាក់ឈ្មោះ ណុបវ៉ាង ត្រូវមួយកាំបិ.តចំភ្លៅខាងស្តាំដេរ១០ថ្នេរ ។

សមត្ថកិច្ចបានដកហូតវត្តុតាងរួមមានកាំបិតប៉័ងតោដងឈើចំនួន២ដើម និងឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីកសាងសំណុំរឿងតាមនីតីវិធីច្បាប់ ៕

Facebook Comments
Loading...